សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, October 16, 2016

ក្បួនដង្ហែរូបសំណាកលោកកែម​ឡីមិនសូវមានអ្នក ចូលរួមច្រើន​ដួចមុនទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ក្បួនដង្ហែរូបសំណាកលោកកែម ឡីមកដល់រង្វង់មូលចោមចៅកាលពីព្រឹកមិញនេះ
ដោយ​កញ្ញា សុខ​ឆេង

តាមការសង្កេតឃើញជាក់ស្តែងក្បួនដង្ហែរូបសំណាកលោក​កែម​ឡីនៅព្រឹកថ្ងៃ​អាតិទ្យនេះមិន
សូវមានអ្នកចូលរួមច្រើនកុះករដូចកាលក្បួនដង្ហែសពលោកកាលពីថ្ងៃ ទី​​២៤ ​កក្កដា នោះទេ។
ទោះជាក្បួនដង្ហែមានទ្រង់ទ្រាយតូចហើយខ្លីជាងពេលមុនក្តី​ក៏គណះកម្មការរៀបចំបុណ្យ១០០ថ្ងៃ
លោក កែម ឡី បានប៉ាន់ប្រមាណថា អ្នកចូលរួមហែរូបសំណាកអ្នកវិភាគល្បីឈ្មោះរូបនេះ មាន
ប្រហែល៣ម៉ឺននាក់ដែរ។
លោក ប៉ា ងួនទៀង សមាជិកគណះកម្មការរៀបចំបុណ្យ ឲ្យដឹងថា តាមការប៉ាន់ស្មានរបស់គណះ
កម្មការបុណ្យ ចំនួនមនុស្សចូលរួមមានប្រហែល៣ម៉ឺននាក់គិតត្រឹមម៉ោង១០ព្រឹក ខណៈក្បួនហែ
ចេញពីវត្តចាស់ទៅដល់រង្វង់មូលចោមចៅ។
ទោះជាយ៉ាងណា ចំនួនអ្នកចូលរួមហែរូបសំណាកលោក កែម ឡី ចំខួប១០០ថ្ងៃនេះ គឺមានចំនួន
តិចជាង កាលពីពេលហែសពរបស់លោកកាលពីថ្ងៃទី២៤ ខែកក្កដា ដែលគណកម្មការប៉ាន់ស្មាន
ថាអ្នកចូលរួមទាំងអស់ប្រហែល២លាននាក់។
បើតាមគណះកម្មការបុណ្យ អាជ្ញាធររាជធានីភ្នំពេញបានសំណូមពរឲ្យអ្នកគាំទ្រលោក កែម ឡី ទៅរង់ចាំការហែរូបសំណាកនេះនៅរង្វង់មូលចោមចៅ ដោយថាដើម្បីបញ្ចៀសការស្ទះចរាចរណ៍។
គណះកម្មការបុណ្យ បានឲ្យដឹងថា  ប្រជាពលរដ្ឋចន្លោះពី ៣ ទៅ ៤ម៉ឺននាក់ បានទៅចូលរួមពិធី
បុណ្យនៅព្រឹកថ្ងៃសៅរ៍ ដែលជាថ្ងៃទីពីរនៃពិធីបុណ្យ។
ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅឯវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ក្នុង
រាជធានីភ្នំពេញ ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងម្នាក់ឈ្មោះ អឿត​អាងហៅជួបសម្លាប់បានបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងហាងស្តារម៉ាតមួយកន្លែង នៅក្នុងការ៉ាស់សាំងកាល់តិច​ស្ថិតនៅម្ដុំស្តុប
បូកគោក ក្នុងរាជធានីភ្នំពេញ។
នៅពេលនេះជនដៃដល់ឈ្មោះ​អឿត​អាងកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃសដោយមិនឆ្លើយដាក់
អ្នកដទៃឡើយក្នុងករណីឃាតកម្មដ៏សាហាវនេះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger