សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 13, 2016

យុវជនមិនបានស្ម័គ្រចិត្តជួយរៀបចំរោងបុណ្យ១០០ថ្ងៃ​លោក កែម​ ឡីសស្រាក់សស្រាំទៀតទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកស្រី ប៊ូ​ រចនាភរិយាសព​លោក កែម ឡីដ៏ល្បីល្បាញមិនបានចូលរួមពិធីបុណ្យ
១០០ថ្ងៃនេះទេ។


ដោយ ​លោក​នុប គីម

យុវជនទូទៅក៏ដូចជាក្រុមយុវជនគណបក្សសង្គ្រោះជាតិហាក់បីដូចជាមិនសូវចាប់អារម្មណ៏នឹង
ពិធីរៀបចំខួ១០០ថ្ងៃសពលោក​កែម​ឡីអ្នកវិភាគបញ្ហាសង្គមទេបើទោះបីសាលារាជធានីភ្នំពេញ
អនុញ្ញាតឲ្យពិធីនេះរៀបចំនៅវត្តពោធិយារាមហៅវត្តចាស់ក៏ដោយ។​ការមិនចាប់អារម្មណ៏ពីក្រុមយុវជននេះក៏នាំឲ្យមានការរាំងស្ទះក្នុងការធ្វើរោងបុណ្យនិងរៀបចំ
សម្ភារះបុណ្យផ្សេងៗទៀតផងដែរ។
ដោយមើលឃើញភាពស្ងាប់ស្ងាត់ពីក្រុមយុវជនដែលធ្លាប់ជួយជ្រោមជ្រែងពិធីបុណ្យសពលោក​កែម​ឡីពេលត្រូវបានខ្មាន់កាំភ្លើងមិនគ្រប់ទឹកឈ្មោះអឿត​អ៊ាងហៅ​ជួប​សម្លាប់បាញ់ពីរគ្រាប់នៅក្នុង
ហាងស្តារម៉ាតកាល់តិចក្បែរស្តុបបូកគោនោះ​គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី អំពាវនាវឲ្យយុវជនចូលរួមស្ម័គ្រចិត្តជួយក្រុមការងារក្នុងការរៀបចំរោងបុណ្យនិងសម្ភារផ្សេងៗទៀត ខណៈពិធីបុណ្យចាប់ផ្តើមនៅថ្ងៃស្អែកនេះ ប៉ុន្តែការងារមួយចំនួននៅមិនទាន់រៀបចំហើយទេ។
សមាជិកគណៈកម្មការបុណ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញដែលទទួលបានបច្ច័យរាប់ម៉ឺនដុល្លារ
ពីកេរ្តិ៍លោក​កែម​ឡីនោះ មានសង្ឃដីកានៅកន្លែងរៀបចំរោងបុណ្យនៅព្រឹកនេះថា រោងបុណ្យទើប
រៀបចំបានប្រមាណ៣០%ប៉ុណ្ណោះ។ ព្រះតេជគុណបន្តថា ចំណែកការរៀបចំផ្កាតុបតែងនិងជួយ
រៀបចំសម្ភារផ្សេងៗ ក៏ត្រូវការកម្លាំងយុវជនបន្ថែមដើម្បីរៀបចំផងដែរ។
បុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ធ្វើរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែ
តុលា។ ចាប់ពីថ្ងៃទី១៤និង១៥ បុណ្យធ្វើនៅវត្តចាស់ក្នុងរាជធានីភ្នំពេញចំណែកនៅថ្ងៃទី១៦ចាប់
ផ្តើមហែរូបសំណាកលោក កែម ឡី ទៅកាន់ខេត្តតាកែវ ហើយនៅថ្ងៃទី១៧ធ្វើបុណ្យនៅទីនោះ
មួយព្រឹកទៀត។
ក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ៥រូបដែលសកម្មក្នុងការបង្ហោះព័ត៌មានស្តីពីសពលោក
កែម​ឡីដែលត្រូវខ្មាន់កាំភ្លើងមិនគ្រប់ទឹកឈ្មោះ ជួប​សម្លាប់បាញ់សម្លាប់កាលពីថ្ងៃ ទី​១០​កក្កដា
កន្លងមកនេះសម្តែងការមិនពេញចិត្តនឹងការរៀបចំពិធីបុណ្យ១០០ថ្ងៃនេះទេ​បន្ទាប់ពីបងប្រុស
លោកកែម​ឡីម្នាក់ឈ្មោះ​កែម​រិទ្ធិសិទ្ធសម្តែងកំហឹងនឹងព្រះសង្ឃ​ប៊ុត​ប៊ុនទិញចំពោះការរៀបចំ
ពិធីបុណ្យ១០០ថ្ងៃនេះនៅទីអារាមដែលជាទីសាធារណះទៅវិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger