សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 14, 2016

ចិនលប់បំណុលប្រមាណ៩០លានដុល្លារហើយបន្តឲ្យ កម្ពុជាខ្ចីប្រមាណ៦០លានដុល្លារទៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីងនិងប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើជាអធិបតីក្នុងពិធី
ចុះហត្ថលេខានៅវិមានសន្តិភាពកាលពីថ្ងៃ ទី ១៣​​ តុលា។

ដោយ​កញ្ញា សុខ​ ឆេង

ប្រទេសមហាអំណាចចិន យល់ព្រម​លុប​បំណុល​របស់​ខ្លួន​ដែល​កម្ពុជាជំពាក់ប្រមាណ៩០លាន
ដុល្លារហើយឲ្យរដ្ឋាភិបាល​កម្ពុជា បន្ត​ខ្ចី​លុយ ប្រមាណ ៦០​លាន​ដុល្លារ​បន្ថែម​ទៀតដែលជាជំនួយ
​ដល់​វិស័យ​យោធាកម្ពុជាទៀត​ផង។
ការប្រកាសលប់បំណុលដ៏ច្រើននេះធ្វើឡើងខណៈ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជាកាលពីម្សិលមិញ។
ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនកាលពីល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា នៅ​វិមាន​សន្តិភាព
ក៏មានការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ពិធី​សារ​ចំនួន​៣១ ទាក់ទង​ការ​សាងសង់​ផ្លូវមន្ទីរ
ពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ វារីអគ្គិសនី និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាដើម។

ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​បញ្ចប់​ជំនួប​ថា លោក ហ៊ុន សែន ប្រាប់​ទៅ​ភាគី​ចិន ថា ការ​អភិវឌ្ឍន៏នៅ​កម្ពុជា មិន​អាច​កាត់​ផ្តាច់​ពី​ចិន បាន​ទេ។ លោក​បន្ត​ថា លោក ស៊ី ជីនពីង ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ចិន នឹង​ជួយ​កម្ពុជា ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។
 លោក អ៊ាង សុផល្លែត បញ្ជាក់​បន្ថែម​ទៀត​ថា ចិន យល់ព្រម​លុប​បំណុល​របស់​ខ្លួន​ដែល​កម្ពុជា ជំពាក់​នៅ​ឆ្នាំ​២០១៥ ចំនួន ៦០០​លាន​យន់ ដែល​គិត​ជា​ប្រាក់​ដុល្លារ​ប្រមាណ ៩០​លាន​ដុល្លារ។ វិស័យ​យោធា​វិញ ចិន ផ្តល់​ថវិកា​ចំនួន ១០០​លាន​យន់ ដែល​គិត​ជា​ប្រាក់​ដុល្លារ​ប្រមាណ ១៥​លាន​ដុល្លារ។
ទោះ​បី​ជា​បែប​នេះ​ក្តី លោក អ៊ាង សុផល្លែត មិន​ទាន់​អាច​បញ្ជាក់​ថា កិច្ចព្រមព្រៀង និង​ពិធី​សារ​ចំនួន​៣១ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នៅ​ឡើយ​ទេ។ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ស៊ី ជីនពីង រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច បរមនាថ នរោត្ដម សីហមុនី។
ព្រះអង្គក៏បានជួបសាវនាការជាមួយមេដឹកនាំកំពូលរបស់ចិនរូបនេះនៅក្នុងព្រះបរមរាជវាំងផងដែរ។
គណបក្សប្រឆាំងចាត់ទុកថាជំនួយរបស់ចិនមិនបានជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យចំគោលដៅឬដល់
ដៃប្រជាជនកម្ពុជានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger