សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 18, 2016

លោក​រស់​ សារ៉ុមគ្រោងប្តឹងលោក​ហ៊ុន ​សែននិងលោក​ឱម​ យ៉ិនទៀង ហើយសុំទោសតាមក្រោយវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខា និង លោក ហ៊ុន សែនរងពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ
ដោយ​លោក រស់ សារុំ

ដោយ ​លោក​ នុប​ គីម

ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​រៀប​គម្រោង​ប្ដឹង​លោក កឹម សុខា និង​លោក អេង ឆៃអ៊ាង ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ នោះបែរជាធ្វើជា ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ប្រធាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្ទាល់ គឺ​លោក ឱម យ៉ិនទៀង ទៀត​ផងដែរ។
អ្នកវិភាគយល់ឃើញថាការប្រកាសប្តឹងរបស់បុគ្គល​រស់​សារ៉ុំប្រឆាំងនឹងលោក​នាយករដ្ឋមន្ត្រី​និង
លោក​ឱម​យ៉ិន​ទៀងនេះគឺដើម្បីបង្វែងការស្វែងយល់របស់មហាជនពីនិន្នាការរបស់ខ្លួនចំពោះ
គណបក្សកាន់អំណាចតែប៉ុណ្ណោះ។​តាមពិតបុគ្គលរស់​សារុំនេះមានផែនការកំទេចថ្នាក់ដឹកនាំ
គណបក្សសង្គ្រោះជាតិជាពិសេសលោក​កឹម​សុខានិងលោកអេង ឆៃអ៊ាងដែលកំពុងរងនូវបណ្តឹង
ដ៏ធ្ងន់ធ្ថររបស់ខ្លួននាពេលនេះ។

ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម អះអាង​នៅថ្ងៃនេះថា ស្ថាប័ន​លោក​គ្រោង​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កាន់​អំណាច ឲ្យ​បើក​បង្ហាញ​កញ្ចប់​ថវិកា​របស់​ពួក​គេ​ដាក់​ឲ្យ​ស៊ើប​អង្កេត ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ។
ក្រោយ​ជំនួប​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​សមាគម នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលា លោក រស់ សារ៉ុម ដែល​ជា​ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា បញ្ជាក់​ថា ស្ថាប័ន​លោក​នឹង​យក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក កឹម សុខា និង​លោក អេង ឆៃអ៊ាង ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​លើក​មូលហេតុ​ថា ស្ថាប័ន​លោក​ជាប់​រវល់​រៀបចំ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​ទី​២៣ តុលា ខាង​មុខ និង​លោក​ចង់​ទុក​ពេល​ឲ្យ​ប្រជាជន​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ស្រួល គ្មាន​ការ​ប៉ះពាល់​អារម្មណ៍។
លោកបញ្ជាក់ថា៖ «យើង​ចង់​ឃើញ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ បេក្ខជន​តំណាង​រាស្ត្រ​ទាំងអស់​ពី​គ្រប់​គណបក្ស មុន​នឹង​ឈរ​ឈ្មោះ ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​សិន»
នៅ​ពេល​អ្នក​យក​ព័ត៌មាន​យើងចោទ​សួរ​ពី​សមាសភាព​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​ខាង​សមាគម​គ្រោង​នឹង​ប្ដឹង​ដែរនោះ លោក រស់ សារ៉ុម បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​បន្តិច មុន​នឹង​លោក​បញ្ចេញ​អត្តសញ្ញាណ​ថា លោក​នឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផង​នោះ។
លោកអះអាងថា៖ «អ្នក​ទាំង​ពីរ​ហ្នឹង ខ្ញុំ​មិន​ចង់​ចុច​ឈ្មោះ​ទេ តែ​ជា​ថ្នាក់​ដឹកនាំ​កំពូល​តែ​ម្តង។ កំពូល​របស់​រដ្ឋាភិបាល និង​កំពូល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»
នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ កាល​ពី​ថ្ងៃ​ទី​១៥ តុលាអះអាងថា ខាង​សមាគម​របស់​លោក រស់ សារ៉ុម គួរ​ផ្ដោត​ខ្លាំង​ទៅ​មន្ត្រី​ជួរ​រដ្ឋាភិបាល ដែល​ភាគច្រើន​មាន​ទ្រព្យ​ស្តុកស្តម្ភ។
លោក រស់ សារ៉ុម ធ្លាប់​បាន​ប្ដឹង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អង្គភាព​មិន​ចាត់ការ​បណ្ដឹង​នេះ ដោយសារ​ខ្វះ​ភស្តុតាង។ លោក រស់ សារ៉ុម បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ទៅ គ..ប កាល​ពី​ខែ​មិថុនា កន្លង​ទៅ។
ចំពោះ​ករណី​គណបក្ស​សង្គ្រោះ​ជាតិ វិញ គម្រោង​ប្ដឹង​នេះ​កើត​ឡើង​ដោយសារ​លោក រស់ សារ៉ុម ថា​ទ្រព្យ​សម្បត្តិ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង ដូចជា​ចម្ការ​ម្រេច​របស់​លោក កឹម សុខា និង​វីឡា​របស់​លោក អេង ឆៃអ៊ាង នៅ​បុរី​សែនសុខ រាជធានី​ភ្នំពេញ ដែល​ទើប​តែ​ទិញ​ថ្មីៗ។
លោក រស់ សារ៉ុម ថា​លោក​មិន​ទាន់​អាច​ចែក​រំលែក​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​ប្ដឹង​លោក ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ថា​នៅ​ពេល​ណា​នោះ​ទេ តែ​លោក​ឲ្យ​ដឹង​ថា ស្ថាប័ន​លោក​កំពុង​ប្រមូល​ភស្តុតាង ហើយ​កាលបរិច្ឆេទ​នៃ​ការ​ប្ដឹង គឺ​កៀក​គ្នា​នឹង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។
អ្នកតាមដាននយោបាយកម្ពុជានិងជាចាងហ្វាងកាសែតជាតិខ្មែរ​លោក​រស់​សុឃិតយល់ឃើញ
ថាការប្រកាសប្តឹងរបស់បុគ្គលរស់​សារុំនេះគឺជាភាពក្មេងខ្ចីរបស់បុគ្គលរូបនេះហើយចូលចិត្ត
យកបញ្ហាមិនពិតមកលេងសើច​រួចហើយបែរជាសុំទោសតាមក្រោយទៅវិញ​ដូចជាករណីដែល
បុគ្គលនេះបានប្តឹងមន្ត្រី​គ..ប​ពីបទប្រព្រឹត្តអំពើពុករលួយ​តែនៅទីបំផុតបែរជាសុំទោសក្រុម
មន្ត្រីគ..បទៅវិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger