សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 7, 2016

ព្រះរាជសារ ព្រះមហាក្សត្រអំពាវនាវ ឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវ សាមគ្គីភាពដើម្បីជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីសម្តែងការគោរពដល់ព្រះមហាក្សត្រកន្លងមក

ដោយ លោក នុប​ គីម

ព្រះមហាក្សត្រ សម្តេច នរោត្តម សីហមុនី នៅថ្ងៃសុក្រនេះ បានផ្ញើរព្រះរាជសារមួយទៅរដ្ឋសភា
ជាតិដោយទ្រង់អំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាងនិងការពារសមិទ្ធ
ផលសង្គមទាំងអស់គ្នា។
នៅព្រឹកនេះ ជាថ្ងៃបើកសម័យប្រជុំពេញអង្គ ហើយគណបក្សសង្គ្រោះជាតិដែលមានសមាជិកសភា
៥៥រូបក៏សម្រេចចិត្តមិនចូលរួមប្រជុំសភាទេដោយបញ្ជាក់ថាខ្លួនបារម្ភខ្លាចក្រុមអ្នកគាំទ្រគណបក្ស
កាន់អំណាចវាយដំដូចកាលពីមុនទៀត។
ព្រះរាជសារនៅក្នុងឱកាសបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៧ នីតិកាលទី៦  ដែល
ប្រព្រឹត្តទៅនៅព្រឹកនេះ ព្រះអង្គបានលើកសរសើរដល់លោក ហេង សំរិន ប្រធានរដ្ឋសភាថា
បានដឹកនាំអនុម័តច្បាប់ច្រើនពេលកន្លងមក។
ព្រះអង្គក៏សរសើរលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថាបានដឹកនាំប្រទេសឲ្យមានភាពរឹងមាំ
សេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រជាដើម។
ក្នុងព្រះរាជសារដដែលនោះ ព្រះអង្គក៏បានអំពាវនាវឲ្យប្រជារាស្ត្រនៅទាំងក្នុង និង ក្រៅប្រទេស
ប្រកាន់ភ្ជាប់នូវសាមគ្គីភាពដើម្បីកសាងជាតិនិងការពារសមិទ្ធផលរបស់ជាតិ។
ការអំពាវនាវរបស់ព្រះមហាក្សត្រធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិ និងគណបក្ស
ប្រជាជនកម្ពុជាជាគណបក្សដែលមានអាសនៈនៅក្នុងសភា ស្ទើរមួយអាណត្តិនេះមានជំនាស់
គ្នាខាងនយោបាយរហូតដោយមិនបានមូលមតិនិងគំនិតរួមដើម្បីកសាងជាតិនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger