សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 29, 2016

គ.ជ.បសម្រេចពន្យាពេលចុះឈ្មោះបោះឆ្នោតមួយ ថ្ងៃទៀតប៉ុណ្ណោះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប


ដោយ​ លោក​ នុប​ គីម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះសម្រេច​ពន្យារ​ពេល​ចុះឈ្មោះ​បោះឆ្នោត​មួយ​(០១)​ថ្ងៃ​ទៀត នៅ​គ្រប់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស។
គណបក្សសង្គ្រោះជាតិកាលពីចុងសប្តាហ៏កន្លងមក​បានស្នើឲ្យ​គ..ប​ពន្យាពេលចុះឈ្មោះបោះ
ឆ្នោតចំនួន៣ថ្ងៃទៀត​ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋដែលមិនបានមកចុះឈ្មោះបោះឆ្នោតមាន
ឱកាសមកចុះឈ្មោះនៅក្នុងបញ្ចីបោះឆ្នោតថ្មីនេះ។
អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ប្រកាសថា ការ​សម្រេច​ពន្យារ​ពេល​នេះ ដោយសារ​គ..ប មើល​ឃើញ​ថា រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​ជាច្រើន​បាន​សម្រុក​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​បញ្ជាក់​ថា គ..ប ចង់​ឲ្យ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ច្រើន។
ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គ.. ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ ជា​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរ​ការ​ចុះឈ្មោះ​បោះឆ្នោត។ ​របាយការណ៍​ពី​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨ វិច្ឆិកា បង្ហាញ​ថា មាន​ពលរដ្ឋ​ជិត ៨ លាន​នាក់​(.៧៦៤.៦៥៣នាក់) ខណៈ​ពលរដ្ឋ​ដែល​មាន​អាយុ​គ្រប់​អាច​ចុះ​ឈ្មោះ​បាន​នៅ​សល់​ជិត​២លាន​នាក់ (.៨៩៩.៥៦៣​នាក់) ​ទៀត។
ក្នុងចំណោមអ្នកដែលមិនទាន់បានមកចុះឈ្មោះបោះឆ្នោតទាំងនេះគឺភាគច្រើនជាពលករខ្មែរទៅ
ធ្វើការនៅក្រៅប្រទេសដូចជាប្រទេសថៃជាដើម៕​

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger