សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, November 27, 2016

កម្ពុជា-ឡាវពិភាក្សាពង្រឹង​កិច្ចសហការ​និង​ការ​បោះ​ បង្គោល​ព្រំដែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប្រធាន​សភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូពិភាក្សាជាមួយប្រធានសភាកម្ពុជា 
លោក ហេង សំរិន


ដោយ​ លោក​នុប​ គីម

ប្រធាន​រដ្ឋ​សភា​កម្ពុជា និង​ឡាវ​ ពិភាក្សា​គ្នា​ក្នុង​ការ​ជំរុញ​អោយ​រដ្ឋាភិបាល​ពង្រឹង​កិច្ចសហការ​តាម​ព្រំដែន និង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរបើទោះបីប្រទេសជិតខាងទាំងពីរនេះមិន
មានបញ្ហាព្រំដែនធ្ងន់ធ្ងរជាមួយគ្នាក្តី។
សេចក្ដី​ប្រកាស​ពី​លទ្ធផល​ជំនួប​រវាង​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន និង​ប្រធាន​រដ្ឋ​សភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ (PanyYathotou) នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា  អោយ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ការងារ​មួយ​ចំនួន​ចាប់​តាំង​ពី​កិច្ច​សហការ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ ការ​ពង្រឹង​ទំនាក់​ទំនង បង្កើន​សមត្ថភាព​សមាជិក​សភា ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីររហូត​ដល់​ទំនាក់​ទំនង​ព្រំដែន។
ប្រធាន​សភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ បាន​សំណូមពរ​ដល់​រដ្ឋសភា​កម្ពុជា អោយ​លើក​កម្ពស់​ទំនាក់ទំនង​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ​
បន្ថែម​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌។
ចំណែក​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​តប​វិញ​ពី​សារសំខាន់​នៃ​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន​តាម​បណ្ដោយ​ព្រំដែន និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ។
លោក ហេង សំរិន បន្ថែម​ថា រដ្ឋសភា​ប្រទេស​ទាំង​ពីរ​គួរ​ជំរុញ​រដ្ឋាភិបាល​រៀងៗ​ខ្លួន ពិភាក្សា​ដោះ
ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ឈាន​ទៅ​បញ្ចប់​ការ​បោះ​បង្គោល​​ព្រំដែន​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រែក្លាយ​ព្រំដែន​នៃ​ប្រទេស​​ទំាង​ពីរ​ជា​ព្រំដែន​មិត្តភាព សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៏។
ប្រធាន​រដ្ឋសភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ បាន​ដឹកនាំ​ប្រតិភូ​មក​ទស្សនកិច្ច​កម្ពុជា ពី​ថ្ងៃ​ទី​២៥ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកានេះ។
គួរគត់សំគាល់ផងដែរថា​កម្ពុជានិងឡាវមិនធ្លាប់មានបញ្ហាព្រំដែនគោកនិងទឹកជាមួយគ្នានៅ
ឡើយទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger