សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 18, 2017

ប្រមុខរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីពីបទចោទថាសូក លុយធី សុវណ្ណថា១លានដុល្លារ ឲ្យបំបែកបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងលោក សម រង្ស៊ីទារសំណងជម្ងឺចិត្ត១លានដុល្លារ


ដោយ លោក នុប​ គីម

ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្តឹងលោក សម រង្ស៊ីទៅសាលាដំបូងរាជធានីភ្នំពេញ ដោយទារ
សំណងជំងឺចិត្តចំនួន១លានដុល្លារទាក់ទងនឹង​ការលើកឡើងថា «លោក នាយករដ្ឋមន្ត្រីសូក
លុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»
នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យនាយករដ្ឋមន្រ្តី ដែលត្រូវបានដកស្រង់សំដីដោយ
ព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី១៧ ខែមករានេះ។
លោកមេធាវី គី តិច បានអះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់នឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្ត
ចំនួន១លានដុល្លារសហរដ្ឋអាមេរិក។

កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយជាសាធារណះដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើ
ពាក្យថា តានិងចៅ ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើ
យុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។
កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ។
ទោះជាយ៉ាងណាមិនមានការអះអាងជាផ្លូវការពីមូលហេតុនៃការបែកធ្លាយនៃសារឆ្លើយឆ្លងដ៏ភ្ញាក់
ផ្អើលនេះនៅឡើយទេរហូតមកដល់ពេលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger