សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, January 16, 2017

គ.ជ.បច្រានចោលបណ្តឹងចំនួន៧របស់បក្សប្រឆាំងសុំ លប់ឈ្មោះជនជាតិវៀតណាម​ចេញពីបញ្ចី បោះឆ្នោត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ស៊ិក​ ប៊ុនហុក​ (កណ្តាល) ប្រធាន គ.ជ.ប សម្រេចច្រានចោលបណ្តឹងចំនួន៧
ក្នុងចំណោម១៨១​នាក់របស់បក្សប្រឆាំងសុំឲ្យលប់ឈ្មោះវៀតណាមចេញពីបញ្ចីបោះឆ្នោត។

ដោយ​ លោក​ នុប​ គីម
 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី១៦ខែមករានេះបានបើកសវនាការ
លើបណ្តឹងទាស់ចំនួន៧របស់គណបក្សសង្គ្រោះជាតិ ក្រោយពីគណបក្សនេះមិនទទួលយក
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមិនព្រមលុប​ឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត
មួយចំនួនដែលគេសង្ស័យថាជាជនជាតិវៀតណាម។
នៅក្នុងសវនាការនោះ​បណ្តឹងយ៉ាងតិចចំនួន៧ ក្នុងចំណោមបណ្តឹងចំនួន១៨១ត្រូវបានគណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសច្រានចោល ដោយ​អះអាងថាការដែលដើមបណ្តឹងប្តឹង
សុំលុបឈ្មោះជនជាតិវៀតណាម​១៨១​នាក់​ចេញពីបញ្ជីបោះឆ្នោត​នោះថាមិន​មែនជាទម្រង់ច្បាប់
សម្រាប់ពិចារណា។
បណ្តឹងដែល គ.ជ.ប លើកយកមកជំនុំជម្រះនៅថ្ងៃដំបូងនេះ មានករណីនៅសង្កាត់ផ្សារថ្មី២និង
សង្កាត់​មួយ​ចំនួនក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ករណីនៅឃុំស្វាយជ្រំ ស្រុករលាផ្អៀ ខេត្ត
កំពង់ឆ្នាំង​ សង្កាត់​ប៉ៃលិន ខេត្តប៉ៃលិន និងសង្កាត់មួយ​ចំនួនក្នុង​ខេត្តព្រះសីហនុ។
ក្នុងពេលបើកសវនាការ មេធាវីការពារឲ្យដើមបណ្តឹង លោក សំ សុគង់ ពន្យល់ដល់ក្រុមប្រឹក្សា
ជំនុំជម្រះថា ការដែលកូនក្តីលោកហ៊ានអះអាងថាអ្នកទាំងនោះជាជនជាតិវៀតណាម លោក
សំអាងថាអ្នកទាំងនោះនិយាយ​ភាសាខ្មែរមិនច្បាស់ ហើយប្រើ​ភាសាវៀតណាម​ជាប្រចាំក្នុងការ
ទំនាក់ទំនងក្នុង​គ្រួសារនិង​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរទៅចុះ​ឈ្មោះដោយមិនបាន
បំពេញលក្ខខណ្ខ​នៃការចូលសញ្ជាតិ។
លោក សំ សុគង់ ស្នើឲ្យ គ.ជ.ប លុបឈ្មោះអ្នកដែលមានក្នុងពាក្យបណ្តឹងនោះចេញពីបញ្ជីបោះ
ឆ្នោតនិងបើកការ​ស៊ើបអង្កេតរកមូលហេតុដែលជនសង្ស័យទាំងនោះមានអត្តសញ្ញាណប័ណ្ណ​
សញ្ជាតិខ្មែរ​ប្រើប្រាស់​ដោយមិន​ឆ្លងកាត់ច្បាប់សញ្ជាតិ។
ក្រោយពីបើកសវនាការសួរដេញដោលពេញមួយព្រឹកទៅលើដើមបណ្តឹងនិងចុងចម្លើយរួចមក គ.ជ.ប បាន​ប្រើពេល​ពិភាក្សាក្នុងបន្ទប់បិទជិតប្រមាណជា៤ម៉ោង។
ក្រោយមកសមាជិក គ.ជ.ប និងជាក្រុមប្រឹក្សាជំនុំជម្រះទាំង៩រូប បានបង្ហាញវត្តមាន​នៅក្នុងអង្គ
សវនាការវិញ​នៅម៉ោង​៧យប់។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងជាប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានប្រកាសថាការ​ស្នើសុំរបស់ដើមបណ្តឹងតំណាងឲ្យគណបក្សសង្គ្រោះជាតិ លោកថា គ.ជ.ប មិនអាចពិចារណា
បានទេដោយថាការស្នើនោះមិនមានគតិយុត្តិផ្លូវច្បាប់សម្រាប់ឲ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណា
ជឿបាន។
លោក ស៊ិក ប៊ុនហុក​ បន្តថា គ.ជ.ប សម្រេចថាការដែលក្រុមប្រឹក្សាឃុំ-សង្កាត់រក្សាទុកជន​សង្ស័យ​ទាំងជាង១០០​នាក់​នោះ​នៅក្នុងបញ្ជីបោះឆ្នោត លោកថាជារឿងត្រឹមត្រូវតាមទម្រង់ច្បាប់។
លោក ស៊ិក ប៊ុនហុក បន្តថាការស្នើសុំឲ្យ គ.ជ.ប ស៊ើបអង្កេតទៅលើជនសង្ស័យដែល​មាននៅក្នុង
ពាក្យ​បណ្តឹង​នោះ លោកថាមិនមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ទេ។
ប៉ុន្តែប្រធាន គ.ជ.ប រូបនោះទុកពេលឲ្យដើមបណ្តឹងប្តឹងករណីនេះទៅក្រុមប្រឹក្សាធម្មនុញ្ញ។បើតាម 
គ.ជ.ប គិតត្រឹមថ្ងៃទី១៦ ខែមករា គឺមានបណ្តឹង១៤១២បានដល់ដៃ គ.ជ.ប ហើយ ក្នុងនោះបណ្តឹង
ប្តឹង​ជំទាស់ឲ្យលុបឈ្មោះដែលគេសង្ស័យថាមានជនជាតិវៀតណាមបន្លំចុះឈ្មោះបោះឆ្នោតនេះ មាន៧៦១បណ្តឹង ហើយ គ.ជ.ប នឹងបន្ត​សវនាការ​លើបណ្តឹងទាំងនោះរហូតដល់ថ្ងៃទី១៩ ខែ
មករា។
នៅពេលនេះគណបក្សសង្គ្រោះជាតិមិនទាន់មានប្រតិកម្មចំពោះការសម្រេចបដិសេធរបស់គ..ប​នៅឡើយទេ។​ចំណែកមន្ត្រី​គ..ប​ខាងកូតារបស់គណបក្សសង្គ្រោះជាតិវិញដូចជាលោក​គួយ​ ប៊ុន
រឿន​អនុប្រធាន​គ..ប​និង​លោក​រ៉ុង​ ឈុនសមាជិកគ..ប​ជាដើមគឺគ្មានប្រតិកម្មអ្វីចំពោះការ
សម្រេចនេះដែរ។​នេះបង្ហាញឲ្យឃើញថាមន្ត្រី​គ..ប​មកពីកូតារបស់គណបក្សប្រឆាំងគ្មានអំណាច
អ្វីដើម្បីតតាំងជាមួយក្រុមមន្ត្រី​គ..ប​មកពីគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន
នោះទេ៕​

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger