សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, January 14, 2017

ប្រមុខរដ្ឋាភិបាលប្រារព្ធខួបលើកទី៣២ឆ្នាំនៃការឡើងកាន់ អំណាចជានាយករដ្ឋមន្ត្រី​ជាមួយអ្នកកាសែតជាង ១០០០នាក់ នៅល្ងាចនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រមុខរដ្ឋាភិបាលនៅពេលឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ កាលពីថ្ងៃ ទី
១៤ មករា ឆ្នាំ ១៩៨៥
ដោយ​ លោក រស់ សុឃិត
 
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១៧នេះបានឡើងកាន់អំណាចជានាយករដ្ឋ
មន្រ្តីនៃប្រទេសកម្ពុជាអស់រយះពេល៣២ឆ្នាំ​គត់ហើយលោកបានប្រារព្ធពិធីគ្រប់គ្រង អំណាចជា
នាយករដ្ឋមន្រ្តីរបស់លោកនៅល្ងាចថ្ងៃសៅរ៍នេះដោយជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន
ប្រមាណជាង១០០០នាក់នៅសណ្ឋាគារសុខាភ្នំពេញ។

តាមពិតគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងអំណាចរយះពេល៣៨ឆ្នាំមកហើយតាំងពីថ្ងៃ ទី​៧ មករា ឆ្នាំ​១៩៧៩មកក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីវិញបានដឹកនាំប្រទេសជានាយករដ្ឋមន្រ្តីបាន
តែ៣២ឆ្នាំ​ប៉ុណ្ណោះដោយសារលោកបានចំណាយពេល៦ឆ្នាំ ធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសមុននឹង 
ទទួលតំណែងកំពូលជានាយករដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំដែលជានាយករដ្ឋមន្រ្តីក្មេងជាងគេបង្អស់ក្នុង
តំបន់អាស៊ីនិងពិភពលោកនាឆ្នាំ​១៩៨៥។
នៅថ្ងៃខួប៣២ឆ្នាំនៃការកាន់អំណាចនេះ នៅព្រឹកថ្ងៃសៅរ៍ទី ១៤ មករា​ឆ្នាំ​២០១៧នេះដែលជាថ្ងៃ ដែលលោក បានក្លាយជានាយករដ្ឋមន្រ្តីនៃរបបសាធារណះរដ្ឋប្រជាមានិតកម្ពុជាបន្តពីលោក
 ចាន់​ ស៊ី ដែលបានទទួលមរណភាពក្នុងឆ្នាំ​១៩៨៥នោះ។

 លោកប្រមុខរដ្ឋាភិបាលធ្លាប់បានអះអាងតាមហ្វេសប៊ុករបស់លោកកាលពីឆ្នាំមុនថា រដ្ឋសភាបាន
បោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាល
សាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ជារដ្ឋមន្ត្រីការបរទេស ជាឧបនាយក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរយះពេល៦ឆ្នាំហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រី
ស្តីទីប្រមាណជាង៣ខែ តាំងពីពេលដែលឯកឧត្តមចាន់ ស៊ី ចេញទៅព្យាបាលជំងឺ​និងទទួល
មរណភាពនៅទីក្រុងមូស្គូ»
លោកបានបញ្ជាក់បន្ថែមថា ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បងសាយ ភូថង បងជា សុទ្ធ ។ល។ ទើបមានការរៀបចំបែបនេះ។
ប្រមុខរាជរដ្ឋាភិបាលបានឲ្យដឹងទៀតថាលោកត្រូវបានរដ្ឋសភាទាំងមូលគាំទ្រ១០០ភាគរយសម្រាប់
បេក្ខភាពនាយករដ្ឋមន្រ្តី ដែលលោកចាត់ទុកថានេះជារឿងភ្ញាក់ផ្អើលមួយសម្រាប់រូបលោក។ លោកមានប្រសាសន៍ថា៖ «អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភា
គឺខ្ញុំទទួលបាននូវសំឡេងឆ្នោតគាំទ្រ១០០ ​%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ នាយករដ្ឋមន្ត្រី២រូបមុនខ្ញុំតែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥
សំឡេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយទើបធ្វើឲ្យខ្ញុំសម្រេចបាននូវរបៀបវារះនយោបាយដែល
ប្រជាជនកម្ពុជាបាននិងកំពុងទទួលផលរហូតសព្វថ្ងៃនេះ»
លោក ហ៊ុន សែន បានរំឭកថា៖ «អ្វីដែលខ្ញុំគួររំឭកគឺគ្រោះទឹកជំនន់និងរាំងស្ងួតក្នុងឆ្នាំ១៩៨៤ដែល
ធ្វើឲ្យខ្វះស្បៀង​ក្នុងឆ្នាំ១៩៨៥។ ខ្ញុំបាននិយាយទៅកាន់រដ្ឋសភាថា (មិនត្រូវទុកឱ្យប្រជាជនណា
ម្នាក់ស្លាប់ដោយអត់បាយដោយយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ ទ្រឹស្តីនេះ
បានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់
គណបក្សប្រជាជនកម្ពុជាទាំងមូល»
លោក ហ៊ុន សែនបានសរសេរនៅលើហ្វេសប៊ុកកាលពីឆ្នាំមុនទៀតថា៖ «ខ្ញុំក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផងនិងមានសង្គ្រាមផង»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានអាយុ៦៤ឆ្នាំបានក្លាយជារដ្ឋមន្រ្តីការបរទេសកម្ពុជា
ដែលក្មេងជាងគេបំផុតកាលពីលោកមានអាយុ២៦ឆ្នាំបន្ទាប់ពីវៀតណាមបានចូលមកកម្ពុជា
ក្នុងឆ្នាំ១៩៧៩។
កាលពីថ្ងៃទី​១៤ខែមករា ឆ្នាំ​២០១៦កន្លងទៅ លោក ប្រមុខរដ្ឋាភិបាល បានថ្លែង​ថាលោកដឹកនាំ 
ប្រទេស​កម្ពុជារហូតមកដល់​ពេលនេះជានិមិត្តរូបនៃ​ សន្តិភាព ដោយលើកឡើងថាបើពុំមាន​រូបលោក ​សន្តិភាពនិង​សន្ធិសញ្ញាទីក្រុងប៉ារីសក៏មិនមាន​នោះទេ។

លោក​នាយករដ្ឋមន្រ្តីក៏បានលើកឡើងថាការដឹកនាំរបស់លោកមាន គុណសម្បត្តិនិង​គុណវិបត្តិជា
មួយគ្នាមិនដូចអ្នក​ដែលតែងតែរិះគន់ថាអាក្រក់ទាំងអស់នោះទេ។​ លោកបានថ្លែងថា«មើលនៅ ក្រោយបន្តិចមើលបើគ្មានបាតដៃហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស(នៅ ថ្ងៃ២៣ ខែ
តុលា ឆ្នាំ​១៩៩១)។ បើហ៊ុន សែន មិនចូលរូងខ្លា តើចាប់ខ្លាបានអត់?។ ការពិតខ្ញុំក៏មានកំហុស
មិនមែនអត់ទេ អាហ្នឹងនិយាយឲ្យត្រូវតិចមើល»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger