សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 16, 2017

លោកកឹម សុខដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺនៅ តុលាការនៅថ្ងៃស្អែក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខមកដល់មុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកមិញនេះ
ដោយ លោក ជា វិបុល 
 
លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គមកម្ពុជានៅព្រឹកនេះបានទៅដល់តុលាការភ្នំពេញនៅម៉ោង
ម៉ោង៩:៣០ដើម្បីស្នើសុំពន្យារពេលចូល​បំភ្លឺនៅតុលាការ បន្ទាប់ពីមាន​ពាក្យ​បណ្តឹងពីលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទព្រហ្មទណ្ឌ និងទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។
នៅពេលនេះលោក កឹម សុខក៏រងនូវបណ្តឹងថ្មីមួយទៀតពីមេធាវីតំណាងឲ្យប្រមុខរាជរដ្ឋាភិបាល កម្ពុជាផងដែរ។
ដូចការអះអាងតាមហ្វេសប៊ុក លោក គឹម សុខ នៅព្រឹកនេះវេលាម៉ោង៩:៣០ ក៏បានទៅដល់
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យារពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុ
លោកមិនទាន់បានពឹងពាក់មេធាវីនៅឡើយ
ទោះជាយ៉ាងនេះក្តី លោក គឹម សុខា បញ្ជាក់ជំហរប្រាប់អ្នកកាសែតថា «ខ្ញុំមិនគេចខ្លួនទៅក្រៅ
ប្រទេស និងនៅតតាំងនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជានៃសម្ដេច ហ៊ុន សែន តាមផ្លូវ
តុលាការ។ មិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយរឿងសង្គមនិងនយោបាយ ទោះមានបណ្ដឹង
១០០ទៀត ត្រូវគេដាក់ទម្លាក់សង្កត់លើខ្ញុំក៏ដោយ»
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក គឹម សុខ ឲ្យចូលបំភ្លឺនៅថ្ងៃសុក្រស្អែកនេះ គឺតែ៥ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីបានដាក់ពាក្យបណ្តឹងកាល
ពីថ្ងៃចន្ទ។
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្តឹងអ្នកវិភាគរូបនេះ ពីពីបទបរិហារកេរ្តិ៍ជាសាធារណៈនិង
ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោស
ពីរឆ្នាំ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថា ករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច។
នៅពេលនេះលោក កឹម សុខកំពុងស្ថិតនៅក្នុងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅ
ឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger