សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 18, 2017

ខ្សែភាពយន្តថ្មីផលិតដោយហូលីវូដ​"មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ចំណេញនយោបាយដល់បក្សកាន់ អំណាច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកស្រី អែនជេលីណា ចូលីនិងផលិតករភាពយន្តខ្មែរពិនិត្យផ្ទាំងរូបភាពជនរងគ្រោះម្នាក់
ក្នុងរបបខ្មែរក្រហមនៅគុកទួលស្លែង នៅពេលចាប់ផ្តើមថតភាពយន្តរឿងថ្មីស្តីពីរបប
ប្រល័យពូជសាស្ត្រ

ដោយ កញ្ញា ប្រាក់ ដាលីន

គណបក្សប្រជាជនកម្ពុជានៅពេលនេះកំពុងចំណេញនយោបាយថ្មីមួយបន្ថែមទៀត​ខណះខ្សែ​
ភាព​យន្ត​ថ្មី​មួយ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ភាពយន្ត ហូលីវូដ (Hollywood) របស់​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ប្រវត្តិ​សោកនាដកម្ម​នៅ​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង នៅ​ខេត្ត​សៀមរាប ក្នុង​រាត្រី​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ។
ក្នុងចំណោមទស្សនិកជនទាំងនោះ​ក៏មានរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កញ្ញារីទ្ធម្នាក់ផងដែរ។ លោករដ្ឋមន្ត្រីរូបនេះដែលពូកែទាក់ទាញផលចំណេញខាងនយោបាយដល់គណបក្សកាន់អំណាច
របស់ខ្លួននោះ​បានសរសេរលើបណ្តាញហ្វេសប៊ុករបស់លោកថា មិនមានបញ្ហាបេះដូងអីមែន តែ
អោយតែមើលកុននិយាយពីពេលខ្មែរក្រហមបណ្តេញចេញពីភ្នំពេញ បេះដូងសែនពើតណាស់ ហើយ នៅពេលកុនបង្ហាញពីរបបប្រល័យ​ពូជសាសន៍ ខ្ញុំសែនស្រងេះស្រងោចនឹកឃើញមិត្តភក្តិ
រាប់រយ បងប្អូនស្ទើរមួយពូជត្រូវស្លាប់បាត់បង់ជីវិត ។ មើលទៅ ខ្ញុំប្រហែល​ជាត្រូវ គេចចេញពី
ផ្ទាំងទស្សនីយភាពបែបនេះឬយ៉ាង​ណា ?
តាមពិតខ្សែ​ភាព​យន្ត​ដែល​រំលេច​ពី​ប្រវត្តិ​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ហើយ​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​អ្នក​ដឹកនាំ​ផលិត គឺ​អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ដែល​ជា​តារា​ល្បី​របស់​ក្រុមហ៊ុន​ផលិត​ភាពយន្ត ហូលីវូដ (Hollywood) ដក​ស្រង់​ចេញ​ពី​ជីវិត​ពិត​របស់​ជនរង
គ្រោះ​ដោយ​របប​ខ្មែរក្រហម​ម្នាក់ គឺ​អ្នក​ស្រី លឿង អ៊ឹង
អ្នកស្រី អែនជេលីណា ចូលី ដែល​ជា​អ្នក​ដឹកនាំ​ថត​រឿង "មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"
នេះ មាន​ប្រសាសន៍​ក្នុង​ឈុត​ខ្លីៗ ដែល​ត្រូវ​បាន​គេ​បង្ហោះ​មុន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ការ​ថត​ខ្សែ​ភាពយន្ត​នេះ វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ និង​គ្រួសារ​ខ្មែរ​ដែល​បាន​រង​ទុក្ខ​នៅ​ក្នុង​សង្គ្រាម។
អ្នកស្រីបញ្ជាក់ថា៖ «រឿង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​របស់​អ្នកស្រី លឿង អ៊ឹង។ វា​មិន​ត្រឹម​តែ​បង្ហាញ​អំពី​ការ​ឆ្លងកាត់​សង្គ្រាម​ភ្ទាល់​របស់​កុមារី​ម្នាក់​ទេ ប៉ុន្តែ​វា​ជា​រឿង​រ៉ាវ​របស់​ប្រទេស​ជាតិ​ទាំង​មូល​ដែរ»។
អ្នកស្រី លឿង អ៊ឹង បាន​ចងក្រង​ប្រវត្តិ​របស់​អ្នកស្រី និង​គ្រួសារ​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណងជើង​ថា "មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"។ អ្នកស្រី​ថ្លែង​ថា អ្វី​ដែល​អ្នកស្រី អែន
ជេលីណា ចូលី ធ្វើ ជា​អំពើ​ល្អ​ប្រសើរ​មួយ​សម្រាប់​ប្រទេស​កម្ពុជា។
អ្នកស្រីថា៖ «ខ្ញុំ​គិត​ថា អ្នក​ដែល​មក​ធ្វើការ​ថត​នៅ​ពេល​នេះ គ្រប់​ផ្នែក​ទាំង​អស់ គឺ​មិន​មែន​មក​ដើម្បី​ខ្លួន​ឯង​ទេ គឺ​សុទ្ធតែ​មាន​គោលបំណង​ជួយ​ឲ្យ​រឿងរ៉ាវ​របស់​ពួក​គេ បាន​ដឹង​ឮ​ដល់​ពិភពលោក»
កម្មវិធី​ដាក់​បញ្ចាំង​ជា​លើក​ដំបូង នៅ​រាត្រី​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ ត្រូវ​បាន​យាង​ទត និង​ជា​ព្រះរាជ​អធិបតី របស់​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វរ​រាជមាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ។
ទីតាំង​ឈុត​ឆាក ដែល​អ្នកស្រី អែនជេលីណា ចូលី ជា​ផលិតករ​ក្រុមហ៊ុន​ផលិត​ភាពយន្ត ហូលីវូដ ជ្រើសរើស​សម្រាប់​ថត​ខ្សែ​ភាពយន្ត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំនេះ គឺ​នៅ​ក្រុង​បាត់ដំបង និង​ខេត្ត​សៀមរាប។
ការ​ថត​សាច់រឿង​នៅ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ មាន​តារា​ភាពយន្ត​ខ្មែរ​ល្បីៗ និង​ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​សម្ដែង។
ក្រៅ​ពី​អ្នកស្រី អែនជេលីណា ចូលី និង​ក្រុម​ការងារ ហូលីវូដ អ្នក​ផលិត​វីឌីអូ​ឯកសារ រឿង ម៉ាស៊ីន​សម្លាប់​របស់​ខ្មែរក្រហម នៅ​គុក​ទួល​ស្លែង គឺ​លោក រិទ្ធី ប៉ាន់ ក៏​ចូលរួម​សហការ​ដឹក​នាំ​ថត​ផ្ទាល់​ដែរ។
ភាពយន្ត​រឿង "មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដែល​ថត​ចប់​នៅ​ឆ្នាំ ២០១៦ នឹង​ត្រូវ​ដាក់​បញ្ចាំង​បន្ត​នៅ​ព្រះលាន​ជល់​ដំរី អង្គ​ធំ ខេត្ត​សៀមរាប រហូត​ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ ហើយ​នឹង​បន្ត​ចាក់​បញ្ចាំងនៅ​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក នា​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ពី​ម៉ោង ៦ ដល់​ម៉ោង ៨ និង​៤៥នាទី​យប់។ រឿង​នេះ ក៏​នឹង​ត្រូវ​នាំ​ទៅ​ចាក់​បញ្ចាំង​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ កុម្ភៈផង
ដែរ។
ក្រៅពីកិច្ចការផលិតភាពយន្ត អ្នកស្រីអែនជេលីណា​ ចូលីក៏ផ្តោតទៅលើបញ្ហាបរិស្ថាននៅកម្ពុជា
ផងដែរ។ នៅ​រសៀល​ថ្ងៃទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ អ្នក​ស្រី​ អែនជេលីណា​ ចូលី​ ក៏បានជួបជាមួយ
លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដោយ​ពិភាក្សា​ការងារ​ជាមួយអ្នកស្រីដែលជា​ ប្រធាន
មូលនិធិ​ MJP លើ​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ការពារ ​និង​អភិរក្សធនធានធម្ម
ជាតិនៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ ក៏​ដូចជា​ ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា
សហគមន៍​មូលដ្ឋាននៅតំបន់នោះ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​និរន្តរភាព​នៃ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​។  កិច្ច​ពិភាក្សាទ្វេភាគីនោះក៏​បាន​ឯកភាព​បន្តកែលម្អ​យន្តការ​សហប្រតិបត្តិការ​ និង​ក្របខណ្ឌការ​ងារ​ ដែល​តម្រូវ​ឱ្យ​ភាគី​ទាំងពីរ​រៀបចំ​និង​អនុវត្តរួមគ្នានូវ​ផែនការ​ល្បាត​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។ ទន្ទឹម​នឹង​នេះ​ កិច្ច​ពិភាក្សា​ក៏បាន​ឯកភាព​លើ​ការ​ជំរុញ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅរបស់សហគមន៍​នៅក្នុងតំបន់នោះ តាម​រយៈ​ការ​អភិវឌ្ឍ​ន៍
ការ​ងារ​កសិកម្ម​ មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​ទេសចរណ៍​ធម្មជាតិ​ សំដៅកាត់បន្ថយ​ការ​ពឹង​អាស្រ័យទាំង
ស្រុងទៅ​លើ​ធនធានធម្មជាតិ​ ក៏ដូចជាប្រែក្លាយឥរិយាបថរបស់ប្រជាសហគមន៍មូលដ្ឋានក្នុងការ
រស់នៅប្រកបដោយភាពសុខដុមរមនាជាមួយបរិស្ថាន​ និងធនធានធម្មជាតិ​៕

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជួបពិភាក្សាជាមួយអ្នកស្រី អែនជូលីណា
ចូលីស្តីការការពារបរិស្ថាននៅតំបន់សំឡូតក្នុងខេត្តបាត់ដំបង។


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger