សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 15, 2017

រដ្ឋសភា​នឹង​ប្រជុំ​វិសាមញ្ញ​ពិភាក្សាពីវិសោធនកម្ម ច្បាប់ស្ដីពី​គណបក្ស​នយោបាយ នៅថ្ងៃ ទី ២០ កុម្ភះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងពីការលប់ឈ្មោះលោកសម រង្ស៊ីចេញពី
គណបក្សនយោបាយនៅក្នុងសភាកន្លងមក។


ដោយ លោក នុប គីម

នៅ​ថ្ងៃ​ទី​២០ កុម្ភៈខាងមុខនេះ រដ្ឋសភា​នឹង​ប្រជុំ​វិសាមញ្ញ​ដើម្បី​ពិភាក្សា និង​អនុម័ត សេចក្ដី​ស្នើ​ច្បាប់​​ ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពី​គណបក្ស​នយោបាយ ដែល​ស្នើ​ដោយ​គណបក្ស​ប្រជាជនកម្ពុជាកំពុង
កាន់​អំណាច។
ការ​សម្រេច​ប្រជុំ​ពេញ​អង្គ ដើម្បី​កែប្រែ​ច្បាប់​នេះ ធ្វើ​ឡើង​​តែ​ប្រមាណ​១​សប្ដាហ៍ បន្ទាប់​ពី​មាន​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦០​រូប តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​មើល​ឃើញ​ថា ជា​ការ​​ដាក់​គំនាប​​គណបក្ស​សង្គ្រោះជាតិ ខណៈ​ប្រធាន​គណ
បក្ស​នេះ​កំពុង​មាន​ទោស​ទណ្ឌ​នៅ​តុលាការ ហើយ​ជំរុញ​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស​មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន។

នេះ ជាការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ជា​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​នយោបាយ​បាន​ ហើយ​លោក​ក៏​ចង់​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​កំណត់​ថា បើ​ប្រធាន​គណបក្ស​ណា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ និងមានទោស ត្រូវ​រំលាយ​គណបក្ស​ចោល និង​ហាម​មេ​ដឹកនាំ និង​គណៈកម្មការ​នាយក​នៃ​គណបក្ស​នោះ មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​ណា​មួយ។
មាត្រា​ថ្មី មួយ​ចំនួន​ដែល​នឹង​កែប្រែ និង​បន្ថែម​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ រួម​មាន៖ ការ​ហាម​ប្រាម​ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​នយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មា
ធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈឹម ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ។ បុគ្គល ឬ​សមាសភាព​ទាំងនេះ ត្រូវ​បាត់បង់​នូវ​តួនាទី​របស់​ខ្លួន បើ​សាមី​ខ្លួន​ត្រូវ​បាន​ផ្ដន្ទាទោស លើកលែង​តែ​ទោស​ទាំងនោះ​ត្រូវ​បាន​លើកលែង​ពី​ព្រះមហាក្សត្រ។
មាត្រា ៤៤ ថ្មី ចែង​ថា តុលាការ​អាចរំលាយ​គណបក្ស​នយោបាយ​បាន បើសិន​ជា​គណបក្ស​នោះ​
ធ្វើ​ឱ្យ​មាន​អបគមន៍ ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​ ​ព្រម​ទាំង​គណ
បក្ស​នយោបាយ​ណា​ដែល​ស្ថិត​ក្រោម​ចំណុះ​ ឬ ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​នយោបាយ​បរទេស ឬ​របស់​រដ្ឋាភិបាល​បរទេស។
បន្ថែម​ពី​នេះ​ទៀត គណបក្ស​នយោបាយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះ​តាម​រូប
ភាព​ណា​ក៏ដោយ​ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជន​បរទេស ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញ
ប្បទាន​ពី​បរទេស​ឡើយ។ ករណី​ដែល​គណបក្ស​នយោបាយ​ត្រូវ​បាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នយោបាយ​នោះ​សម្រាប់​រយៈពេល ៥​ឆ្នាំ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណដើម្បីឆ្លើយតបនឹងផែនការកែប្រែមាត្រាខ្លះនៃច្បាប់បោះឆ្នោតនេះបានទេនៅរសៀល
នេះ ក៏ប៉ុន្តែនៅចុងក្រោយនេះ គណបក្សសង្គ្រោះជាតិមិនចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះ
ឆ្នោតនេះទេ បន្ទាប់ពីលោកសម រង្ស៊ីបានលាលែងពីតំណែងប្រធានបក្សប្រឆាំងនេះរួចទៅហើយ
នោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger