សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 12, 2017

ពីរឆ្នាំទៀតទើបបក្សCNRPជ្រើសរើសមេបក្សថ្មីជំនួសលោក សម រង្ស៊ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីបានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ តែតំណែងរបស់លោក
នេះនៅទំនេរទេ។

ដោយ លោក ជុំ បូរ៉ា

គណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យនេះប្រកាសថាការជ្រើសរើសមេបក្សថ្មី មកជំនួស
តំណែង លោក សម រង្ស៊ី នឹ​ង​ត្រូ​វធ្វើឡើង​ប្រមា​ណជា​ពីរ​ឆ្នាំទៀត ដោយលើកហេតុផលថា 
នេះ ជាការអនុវត្តន៍តាមលក្ខខន្តិកៈ​រប​ស់​គ​ណ​ប​ក្ស​​ ពោលគឺរក្សា​តំណែងប្រ​ធាន​គ​ណប​ក្ស​ប្រឆាំងនេះ​​​ឲ្យនៅទំនេរ ដរាបណាស្ថានការណ៍​នយោបាយកំពុងតានតឹងនេះបានធូរស្បើយ
ឡើងវិញ។
ក្នុងសន្និសិទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១២ ខែ​កុម្ភៈនេះ អ្នកនាំ
ពាក្យលោក យឹម សុវណ្ណ អះអាងថា គណបក្សបានទទួលយកការសុំលាឈប់​របស់លោក សម 
រង្ស៊ី ហើយ​ៗ លោ​ក កឹម សុខា ជាអនុប្រធានស្រាប់ នឹងឡើងធ្វើជាប្រធានស្តីទីជានិច្ច។
លោក យឹម សុវណ្ណ បន្តថា បេក្ខជនថ្មី​សម្រាប់មកកាន់តំណែង​ជាប្រធានគណបក្ស​ជំនួស​លោក​ សម រង្ស៊ី លោក​ថា គណបក្សមិនទាន់បានគិតនៅឡើយទេ។ ប៉ុន្តែ លោកបង្ហើបថា បើតាម
លក្ខខន្តិកៈ​របស់គណបក្ស ប្រធា​ន​​បក្ស​ថ្មី នឹងត្រូវជ្រើសតាំងឡើងអំឡុងពេលសមាជបក្ស​នាថ្ងៃ
ទី៧ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យបក្សប្រឆាំងរូបនោះ ប្រកាសដែរថា លោកនឹងមិនឆ្លើយ​នឹងសំនួរណា ​ដែលចង់​ដឹងពី
មូល​ហេតុ​នៃ​​ការលាឈប់​របស់លោក សម រង្ស៊ីទេ ដោយជំរុញឲ្យអ្នកសារព័ត៌មាន សុំការពន្យល់
ផ្ទាល់​ពីលោក សម រង្ស៊ី ផ្ទាល់​តែ​ម្ដង ដែលកំពុងតែ​រស់​នៅ​និរទេសខ្លួនឯ​នៅក្រៅប្រទេស។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ បានការពារថា ការលាឈប់​របស់លោក សម រង្ស៊ី ជាគំរូ
ល្អដល់អ្ន​កនយោបា​យពេលនេះ ក៏ដូចទៅថ្ងៃអនាគត ដោយ​ថា ឲ្យហ៊ានលះបង់អ្វីៗទាំងអស់
ដើម្បីបញ្ហាផ្សះផ្សាជាតិ និងការ​បង្រួប​បង្រួ​មជាតិ។
នៅថ្ងៃនេះដែរ លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីប​លើហ្វេសប៊ុក​របស់លោកបញ្ជាក់ថា មូលហេ​តុដែ​លលោកលាឈប់នោះ មិនមែនគ្រាន់តែ​ការពារកុំឲ្យគេរំលាយគណបក្សទេ ប៉ុន្តែ លោក​ក៏​ថា «លោកហ៊ានលះ​​បង់ដល់អាយុជីវិតទៀត កុំឲ្យតែជាតិស្លាប់»
បើទោះជាលោក សម រង្ស៊ី និយាយមិនបញ្ចេញឈ្មោះក៏ដោយ ក៏ប៉ុន្តែ នៅពេលថ្មីៗនេះ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ជំរុ​​ញឲ្យតំណាងរាស្ត្រ​របស់លោក ធ្វើវិសោធនកម្មច្បាប់ត្រង់មាត្រា
មួយចំនួន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វិធានការ​របស់លោកហ៊ុន សែន នោះ អាចនឹង​ឈាន​ទៅការផាត់លោកសម រង្ស៊ីចេញពីប្រធានគណបក្សសង្គ្រោះជាតិ។
ច្បាប់ថ្មី ដែលកើតក្រោយពីធ្វើវិសោធនកម្មនោះ លោក ហ៊ុន សែន លើកឡើងថា ត្រូវចែងថា អ្នក​នយោ​បា​យដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​មានទោស មិនត្រូវឲ្យធ្វើជាប្រធានបក្ស ឬ​​អនុ​ប្រធានទេ ខណៈដែលលោក សម រង្ស៊ី កំពុង​ឡោ​មព័​ទ្ធដោ​យ​បណ្តឹង​ពីបក្សកាន់អំណាចជាច្រើន។
ទោះ​​ជាយ៉ាងណា អ្នកវិភាគ និងក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា ជម្រើសលាលែងពី​តំណែង​រ​បស់​លោក សម រង្ស៊ី នេះ ពួកគេថា ជាជម្រើសដ៏វៃឆ្លាតមួយ ជួយបញ្ចុះ​កម្តៅនយោបាយ និងអាច​ជាយុទ្ធសាស្ត្រ​​ ដើ​ម្បី​​​ឈានទៅសម្រេចគោលដៅប្តូរមេដឹកនាំបក្សកាន់អំណាចដោយ
សន្តិវិធី ក្រោយការបោះ​ឆ្នោត​ឆ្នាំ២​០១៨​។
លោក កឹម សុខអ្ន​កវិភាគបញ្ហាសង្គមនិងនយោបាយនៅកម្ពុជាបញ្ជាក់នៅថ្ងៃនេះថាការលាលែង
របស់លោកសម រង្ស៊ីពីប្រធានគណបក្សប្រឆាំងគឺជាការសម្រេចដ៏ឆ្លៀសវៃមួយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger