សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, March 22, 2017

នាយករដ្ឋមន្ត្រីប្រកាសបែងចែកតួនាទីរបស់សម្តេចសុខ អានជូនរដ្ឋមន្ត្រី៦រូបបន្តភារះកិច្ច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
នាយករដ្ឋមន្ត្រី ហ៊ុន សែនប្រកាសបែងចែកតំណែងរបស់សម្តេច សុខ អានជូនរដ្ឋមន្ត្រីនៃ
ក្រសួងចំនួន៦នាព្រឹកមិញនេះ។



លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានប្រកាសបែងចែកតួនាទីនានា​ របស់សម្តេចវិបុលបញ្ញា សុខ អាន ទៅឱ្យរដ្ឋមន្ត្រីនៃក្រសួងផ្សេងៗចំនួន៤កាន់កាប់បន្តទៀត។ ការប្រកាសបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការបកស្រាយមិនច្បាស់លាស់មួយចំនួនថា តួនាទីទាំងអស់របស់សម្តេច​ សុខ អាននឹងត្រូវ ប្រគល់ជូនលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជារដ្ឋមន្រ្តីស្តីទី នៃទីស្តីការគណៈរដ្ឋមន្រ្តីទាំងអស់ចំនួនជាង២០តួនាទី។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស ប្រមាណ៩៨៤នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា តួនាទីរបស់
សម្តេច វិបុលបញ្ញា សុខ អាន នឹងត្រូវបានបែងចែកទៅឱ្យរដ្ឋមន្រ្តី នៅក្រសួងយ៉ាង ហោចណាស់
ចំនួន៦ ហើយតួនាទីមួយចំនួន ក៏ត្រូវបានកែប្រែរួចហើយ កាលពីដើមអាណត្តិនេះ។

លោកហ៊ុន សែនបញ្ជាក់ថា «សម្រាប់កិច្ចការទាក់ទងនឹងការកាត់ទោសខ្មែរក្រហម គឺក្រុមការងារ
នៅដដែល បង្កើនមនុស្សខ្លះ ហើយឯកឧត្តម ប៊ិន ឈិន ទទួលកិច្ចការងារនេះ ជំនួសសម្តេចវិបុល បញ្ញា សុខ អាន» លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទីស្តីការគណៈរដ្ឋមន្រ្តី ទទួលគ្រប់គ្រងសាលាក្តីកាត់ទោសខ្មែរក្រហម ជំនួស
សម្តេចវិបុលបញ្ញា សុខ អាន ហើយក្រុមការងារនៅដដែលបង្កើនមនុស្សខ្លះ ព្រោះការងារនេះ
ជាការងារអន្តរវិស័យមួយ ហើយទំនាក់ទំនងរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិផង។ អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារ ត្រូវបានផ្ទេរឲ្យទៅស្ថិតនៅក្រោមការគ្រប់គ្រង​ របស់ក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណាត្រូវ
តែងតាំងជាប្រធានអាជ្ញាធរអប្សរា។ គណៈកម្មការបេតិកភណ្ឌនិងយូណេស្កូក៏ត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈផងដែរ។ គណៈកម្មការផ្លូវដែក ត្រូវបានប្រគល់ទៅឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន
ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង។ ប្រធានកាយរិទ្ធវិញ ត្រូវ
បានសម្រេចដាក់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជំនួសសម្តេច វិបុល បញ្ញា សុខ អាន។ ចំណែកគណៈកម្មការវិស្វកម្មវិញត្រូវបានដាក់នៅក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការពិភាក្សាអំពីរឿងមួយចំនួននេះ បានធ្វើឡើង
តាំងដើមអាណត្តិមកម្ល៉េះ មិនមែនទើបនឹង ពេលនេះទេ។ លោកហ៊ុន សែនបានអះអាងថា លោក
ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានដឹងអំពីរឿងនេះផងដែរ។
សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បាន
ទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នៅមន្ទីរពេទ្យ
ទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
ក្រៅពីតួនាទីនៅក្នុងចង្កោមរាជរដ្ឋាភិបាលរបស់សម្តេច សុខ អាននោះ  លោកហ៊ុន សែន ប្រធាន
គណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចចាត់តាំង លោក ប៉ុល សារឿនអគ្គមេបញ្ជាការកង
យោធពលខេមរះភូមិន្ទកម្ពុជា ឱ្យធ្វើជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ជំនួស
សម្តេចវិបុលបញ្ញា សុខ អានផងដែរ។
កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជា ក៏បានផ្ញើលិខិតទៅ គ.ជ.ប ដោយស្នើដាក់ លោក ជា វ៉ាន់ដេត ឲ្យធ្វើជាតំណាងរាស្ដ្រមណ្ឌល ខេត្តតាកែវបន្តពីសម្តេច វិបុលបញ្ញា ទៀតផង៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger