សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, April 25, 2017

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់មន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ បញ្ជូនទៅតុលាការ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកចាន់ វ៉ាន់ធឿននិងលោកឡុង ស្រេងប្រធាននិងអនុប្រធាននាយកដ្ឋាននគរបាល
ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃកំពុងល្បីរឿងពុករលួយ ធ្វើឲ្យខូចកំណែ
ទម្រង់របស់រាជរដ្ឋាភិបាលហ៊ុន សែន។

នៅពេលនេះ ក្រុមមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ជាពិសេសនាយកដ្ឋាននគរបាលប្រឆាំងបទ
ល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកចាន់ វ៉ាន់ធឿនប្រធាននាយកដ្ឋាន លោក ឡុង ស្រេងអនុ
ប្រធាននាយកដ្ឋាននិងលោក អ៊ុំ មុន្នីអនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋាននគរបាលដ៏ខ្លាញ់
មួយនេះកំពុងតែភ័យខ្លួនគ្រប់គ្នាបន្ទាប់អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីនគរបាល
ស័ក្ក៣ម្នាក់ ឈ្មោះ ហ៊ុយ ហឿនពីបទប្រព្រឹត្តអំពើពុករលួយទារជំរឹតប្រាក់ពីអាជីវករនិងម្ចាស់
ក្រុមហ៊ុននានានៅរាជធានីភ្នំពេញ។


 លោក អ៊ុំ មុន្នីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងបក្ខពួកចុះ
ទៅចាប់អាជីវកម្មរួចហើយដោះលែងវិញជាថ្នូរនឹងសំណូកប្រឆាំងខែ។

អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថា មន្ត្រីនគរបាលម្នាក់នេះបំរើការនៅក្រសួងមហាផ្ទៃ ដែលត្រូវបាន​ចាប់​​ខ្លួន ដោយសារតែដើ​រប្រមូល​លុ​​យ​ពីក្រុម​ហ៊ុន​នានាក្នុងរាជធានីភ្នំពេញគ្មាន
ច្បាប់​អនុញ្ញា​តិ​នោះថា ​បា​​​ន​​​ធ្វើឲ្យ​ប៉ះ​ពា​​ល់​យ៉ាងធ្ងន់ធ្ងរ ដល់គោលន​យោបា​យធ្វើកំ​ណែ​ទម្រង់
របស់រដ្ឋាភិបាល។
 លោក ហ៊ុយ ហឿន មន្ត្រីនគរបាលសេដ្ឋកិច្ចត្រូវបានចាប់ខ្លួនបញ្ជូនមកតុលាការ
ភ្នំពេញកាលពីម្សិលមិញ
កាលពីថ្ងៃទី២១ខែមីនា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ ឈ្មោះ ហ៊ុយ ហឿន ធ្វើការ​នៅនា​យក​ដ្ឋា​​​​​ន​​ប្រ​ឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ។
អង្គភាពប្រឆាំងអំពើពុករលួយអះអាង​ថា មន្ត្រីនោះបា​នប្រ​ព្រឹ​ត្ត​​​​​ប​ទល្មើសជាក់ស្តែ​ងដើរប្រមូល
លុយ​ពីក្រុមហ៊ុន​សហគ្រា​សនិង​បុគ្ក​​ល​ឯកជននានា ក្នុងរាជធានីភ្នំពេញ ប្រ​​មាណជា​១០០​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាតិ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ខែមីនា អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា អំពើ
របស់​ជន​​​​​ស​​ង្ស័យពាក់ព័ន្ធបទល្មើសវិតិក្រមដោយថា «ក្នុងនាមខ្លួន​ជា​​​មន្ត្រី​​សាធារណៈបានទា​មទា​រ​ប្រាក់​ជា​សិ​ទ្ធិ​ដែល​ច្បាប់មិនអនុញ្ញាត»
អ​ង្គ​ភាពបានចាត់ទុកទង្វើរបស់មន្ត្រីនគរបាលរូបនោះថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រសួងមហា
ផ្ទៃនិង​អ​គ្គ​ស្ន​ង​​កា​រដ្ឋាននគរបាលជាតិដែលបានខិតខំអនុវត្តកម្មវិធីកំណែទម្រង់និង​ទប់ស្កា​ត់នូ​វ
អំ​​ពើ​ខុសច្បា​ប់​​ជា​ច្រើន។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថាទង្វើនោះក៏ «ធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់
ប្រជាពលរដ្ឋ ម​ហា​ជននិងអ្នកវិនិយោគបរទេស លើការដឹកនាំរបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ»
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីនគរបាលស័ក្តិ៣ដែលត្រូវចាប់ខ្លួននោះ បានតម្រូវ​ឲ្យ
ក្រុ​​ម​ហ៊ុ​​​ន​​បង់​​​ជា​​​ប្រា​​​ក់​ប្រចាំខែ ឬប្រ​ចាំ​ឆ្នាំក្នុងមួយកន្លែងពី​២​ម៉ឺនរៀល រ​ហូ​​​​ត​ដល់១០០០ដុល្លារ។
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ជនស​ង្ស័​យ​​​បា​ន​​​ប្រ​​​​ព្រឹត្តបែបនេះ ជា​ទ​ម្លា​​ប់ប្រហែ​​លជា​
១​០​​​ខែ​​ម​ក​​​​​ហើយ ទើបអង្គភាព ឈានដល់ការនាំខ្លួន នៅកន្លែងទារប្រាក់ នាំមកកសាងសំ​ណុំរឿ​ង
ប​ញ្ជូនទៅ​តុ​លា​​​​ការ។
កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ចាប់ខ្លួនអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក តុប ចាន់សេរីវុធ ធ្លាប់បាប់ខ្លួនអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង ម៉ាលតី និង​មន្ត្រីមួយ​ចំនួន​ទៀត ដែល​ថា ​ជា​ប់​​ពា​ក់ព័ន្ធនឹងអំពើពុករលួយមកប្រឈមមុខច្បាប់ផងដែរ។
ប៉ុន្តែ​អ្នកតាមដានបញ្ហាសង្គម អះអាងថា អំពើពុករលួយធំៗច្រើនទៀតដែលស្ថាប័ននេះមិនទាន់ធ្វើ
បាន ដូចជា អ្នក​ឃុ​ប​​ឃិតគ្នាប្រព្រឹត្តប​ទល្មើ​ស​​ព្រៃឈើ ការលក់ខ្សាច់ ទៅក្រៅប្រទេស ការរំលោភ
ដីធ្លី ជាដើម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger