សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 23, 2017

ជួប សម្លាប់ពេញចិត្តទទួលទោសអស់មួយជីវិត ក្នុងករណីបាញ់សម្លាប់លោក កែម ឡី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ជួន សុវណ្ណស្នងការនគរបាលរាជធានី (ឆ្វេង) ឈរមើលលោក ជួប សម្លាប់ 
ពេលត្រូវចាប់ខ្លួនភ្លាមៗក្រោយពេលបាញ់សម្លាប់លោក កែម ឡី។

លោក អឿត អាង​ ហៅជួប សម្លាប់បានញញឹមដាក់មន្ត្រីតុលាការនិងអ្នកកាសែតនៅព្រឹកមិញនេះ
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ពី
បទចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពី ថ្ងៃ ទី១០ កក្កដា ឆ្នាំ២០១៦។
លោក ជួប សម្លាប់ប្រាប់អ្នកកាសែតថា ខ្ញុំពេញចិត្តនឹងការកាត់ទោសថ្ងៃនេះ ពីព្រោះវាជាទោស
កំហុសរបស់ខ្ញុំតែម្នាក់គត់ដែលបានបាញ់សម្លាប់លោកពូ កែម ឡី
ដោយហៅ លោក បណ្ឌិត កែម ឡី ថា​<< ពូ>> ​លោក អឿត អាង ឬជួប សម្លាប់បញ្ជាក់ដដែលៗថា មូលហេតុដែលលោកដាច់ចិត្តស្កាត់មកបាញ់សម្លាប់លោក កែម ឡីនៅហាងស្តារម៉ាត ការ៉ាស់សាំង
កាល់តិច ក្បែរស្តុបបូកគោគឺដោយសារលោក កែម ឡីជំពាក់លុយលោកចំនួន៣០០០ដុល្លារ​ ហើយ
មិនព្រមសងតាមការសន្យា។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅព្រឹកនេះ ដោយបានចោទប្រកាន់
ថា ឈ្មោះ អឿត អាង បានបាញ់សម្លាប់លោក កែម ឡី ពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់
អាវុធដោយមិនបានការអនុញាត្តិ ដោយយោងតាមក្រមព្រហ្មទណ្ឌ។​
ចំណែកមេធាវីការពារក្តីឲ្យលោក ជួប សំលាប់ បានបញ្ជាក់ថា នេះជារឿងអយុត្តិធម៌ចំពោះកូនក្តី
របស់លោក ហើយលោកថា នឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងទៅឧទ្ធរណ៍ សុំឲ្យបន្ធូរបន្ថយទោស
ដល់កូនក្តីរបស់លោក​។​
នៅក្នុងសវនាការ លោក អឿត អាង ហៅជួប សំលាប់ តែងបានបញ្ជាក់ថា លោកជាឃាតកតែម្នាក់
គត់ដែលបានបាញ់សម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជានៅពីក្រោយនោះទេ។
ក៏ប៉ុន្តែមហាជនទូទៅនៅតែដាក់ការសង្ស័យថាការសម្លាប់លោក កែម ឡីនេះអាចមានអ្នកនៅពី
ក្រោយខ្នង តែតុលាការមិនបានស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងទេ ដោយសារលោកជួប សម្លាប់
បានសារភាពនិងទទួលទោសតែម្នាក់ឯង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger