សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, May 24, 2017

សាលាឧទ្ធរណ៏បន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក៤នាក់ តាមចំណាត់ការរបស់តុលាការភ្នំពេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
មន្ត្រី គ.ជ.បម្នាក់ លោក នី ចរិយា និងមន្ត្រីសិទ្ធិមនុស្ស៤នាក់​កំពុងជាប់ឃុំ ក្នុងសំុំរឿងសូកប៉ាន់សាក្សីតែមួយដូចគ្នា។

សាលាឧទ្ធរណ៏នៅព្រឹកមិញនេះបានច្រាន​ចោលជាថ្មីទៀតនៃសំណុំ​រឿង​ ​ «សូកប៉ាន់សាក្សី» របស់
មន្ត្រីអាដហុក៤រូប  ដែលស្នើ​សុំនៅក្រៅ​ឃុំបណ្តោះអាសន្ន ដោយថាសាក្សីមួយ​ចំនួន​មិន​បានចូល
បំភ្លឺតាមការកោះហៅ​របស់តុលាការ​។
ការច្រានចោលនេះ ត្រូវបានមេធាវី​របស់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបចាត់ទុកថា ជាការរំលោភសិទ្ធិ
កូនក្តីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីសិទ្ធិមនុស្សមកពីសមាគមអាដហុក៤រូប ត្រូវ​បានចៅក្រម​សាលាឧទ្ធរណ៍សម្រេច​បន្តឃុំខ្លួន​នៅ​ពន្ធនា​គារ​ ​តាមអំណាចសាលក្រមសាលាដំបូង​ដដែល ខណៈមន្ត្រីសិទ្ធិមនុស្សទំាងនោះ​ត្រូវ
បា​ន​ឃុំខ្លួន​ជាង​មួយឆ្នាំមកហើយបើទោះជាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបើកសវនាការក្តី។
លោកមេធាវី ឡោ ជុនធី ការពារក្តីឲ្យមន្ត្រីសមាគមអាហុក បា​ន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាននៅ​ថ្ងៃ
២៤​ខែឧសភានេះ​​ថា ចៅ​ក្រម ​ បានសម្រេច​ពន្យាពេល​ស៊ើបសួរ​លើ​សំណុំនេះបន្តទៀត ដោយ
សំអាង​ថា​សាក្សី​មួយចំនួនមិនបានចូលបំភ្លឺ តាមការកោះហៅ និងមួយចំនួនទៀតរត់គេចខ្លួន។ ករណីនេះ លោកមេធាវី ជុនធី យល់​​ថា ការលើកឡើងរបស់ចៅក្រមមិនសមហេតុផល ដោយថា
តុលាការគួរតែបិ​ទ​បញ្ចប់​ការ​ស៊ើប​សួរសំណុំរឿង​នេះ ដោយថា ការបន្តឃុំខ្លួនកូនក្តីលោកធ្វើឲ្យ
ប៉ះ​ពាល់​ដល់​សិទ្ធិ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ​។
មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក
យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ
​ព្រៃ​ស កាលពីដើ​មឆ្នាំ​២០១៦ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ក្នុង​សំណុំ​រឿងដ៏
​ចម្រោ​ង​ច​​ម្រាស់​មួយ ​ពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវគេទម្លាយថា មាន
ទំនាក់ទំនង​ស្នេហា​​ ជាមួយ​លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណាក្តី លោកមេធាវី ជុនធី បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្តីទាំង៤នាក់
ថា តើត្រូវ​ប្តឹង​សារទុ​ក្ខទៅ​តុលាការ​​កំពូលទៀតឬយ៉ាងណា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger