សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, May 26, 2017

គណបក្ស​សង្គ្រោះជាតិ​នឹង​រក្សា​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ អោយ​បម្រើ​ការងារ​ដដែល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 
​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជា​ថ្មី​ថា គោល​នយោបាយ​របស់​គណបក្ស​នេះ​គឺ​រក្សា​មន្ត្រី​រាជការ 
កង​កម្លាំង​ប្រដាប់​អាវុធ អោយ​បម្រើ​ការងារ​ការពារ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ដូច​ដែល​ច្បាប់
​បាន​កំណត់។
គណបក្ស​សង្គ្រោះ​ជាតិបញ្ជាក់បែបនេះដើម្បី បដិសេធ​​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា នឹង​មាន
​ការ​ដក ឬ​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។
សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា អះអាង​ថា គណបក្ស​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំង​នោះ​ឡើយ ដោយ​សំអាង​ថា ជា ​ព័ត៌មាន​មិន​ពិត និង​មាន​កាត់​ត​សំឡេង​របស់​ថ្នាក់​ដឹកនាំ ដោយ​មួលបង្កាច់
សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ផ្ទុយ​ទៅ​វិញ នៅ​ពេល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​  នឹង​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​អោយ​បាន​សមរម្យ ដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ និង​ដើម្បី​បម្រើ​ការងារ​អោយ​រឹត​តែ​មាន​ប្រសិទ្ធភាព។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធមិនធ្វើអត្ថាធិប្បាយពីសេចក្តី
ថ្លែងការណ៏របស់គណបក្សប្រឆាំងនេះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger