សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 29, 2017

​ជំនន់ទឹកភ្លៀងជន់លិចផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ២០​គ្រួសារ ​នៅ​ខេត្ត​ប៉ៃលិន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ទិដ្ឋភាពទឹកភ្លៀងជន់លិចផ្ទះអ្នកភូមិ នៅស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពី
ម្សិលមិញ។


​ទឹកភ្លៀងបានជន់លិចផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ២០​គ្រួសារ ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បន្ទាប់
​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។​ នេះបើតាមការប្រកាសរបស់ក្រសួង​​ធន​ធាន​ទឹក និង​ឧតុនិយម។
ក្រសួង​​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ​ថា​ ផ្ទះ​ពល​រដ្ឋ​ចំនួន ២៣​ខ្នង និង​កំណាត់​ផ្លូវ​លំ ១ខ្សែ​ប្រវែង​ជាង ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ផ្ទះ​ស្បូវ​ ឃុំ​ស្ទឹង​ត្រង់ ត្រូវ​បាន​ទឹក​ជំនន់​ជន់​លិច​។​ក្រសួង​ថា ​ការ​ជន់​លិច​នេះ​ដោយ​សា​រទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​កំរិត ​៤៥​មីល្លីម៉ែត្រ​។
ក្រសួង​ដដែល​នេះ ​បាន​ឱ្យ​ដឹង​ទៀត​ថា ​ពេល​នេះ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ កំពុង​ជួយ​អន្តរាគមន៍ បើក​ទ្វា​រទឹក​មួយ​ចំនួន​ដើម្បី​បង្ហូរ​កាត់​បន្ថយ​ការ​ជន់​​លិច​ផ្ទះ​អ្នក​ភូមិខាងលើនេះ​។​
គួរ​បញ្ជាក់​ថា​ កាល​ពី​ម្សិលមិញ​នេះ​ ក្រសួង​ធនធាន​ទឹក​បាន​ប្រកាស​ថា​ ចាប់​ថ្ងៃ​ទី២៨ រហូត​ ដល់​ថ្ងៃ
​ទី ៣១​ឧសភា​នេះ​ នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កំរិត​ច្រើន​នៅ​តាមតំបន់​​មាត់​សមុទ្រ តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ និង​តំបន់​ខ្ពង់រាប។
បញ្ហាជំនន់ទឹកភ្លៀងនេះ មិនមែនកើតឡើងតែនៅតាមបណ្តាខេត្តនានានោះទេ។ កាលពីសប្តាហ៏
មុន នៅរាជធានីភ្នំពេញក៏រងនូវជំនន់ទឹកភ្លៀងនេះផងដែរ ដោយបានពន្លិចផ្ទះរបស់អនុប្រធាន
ភូមិម្នាក់មកពីគណបក្សប្រជាជនកម្ពុជានៅភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញទៀតផង៕

 ផ្ទះរបស់សកម្មជនគណបក្សប្រជាជននៅសង្កាត់ស្រះចក រាជធានីភ្នំពេញ
រងនូវជំនន់ទឹកភ្លៀងកាលពីសប្តាហ៏មុន។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger