សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 29, 2017

តុលាការសម្រេចឃុំខ្លួនប្រធានបក្សប្រឆាំងខេត្តពោធិ៍សាត់ ករណីគ្រោះថ្នាក់ចរាចរណ៏

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកលោក យ៉ាន់ សេងហ៊ត(ស្តាំពាក់វ៉ែនតា) ពេលត្រូវបានឃាត់ខ្លួនដោយមន្ត្រី
នគរបាលស្រុកវាលវែង
តុលាការខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្រេចឃុំខ្លួនប្រធាន
គណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះ លោក យ៉ាន់ សេងហ៊ត ពីករណីគ្រោះថ្នាក់ចរាចរណ៏ដែល
បណ្តាលឲ្យក្មេងប្រុស​អាយុ៦ឆ្នាំ ម្នាក់រងរបួស។
តុលាការបានចោទលោក យ៉ាន់ សេងហ៊តពីបទបើករថយន្តបុកមនុស្សហើយបើកគេចខ្លួនមិនឈប់
ទទួលខុសត្រូវ។ លោក យ៉ាន់ សេងហ៊ត ត្រូវបានចៅក្រមសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ដាក់
ពន្ធនាគារខេត្ត នៅមុននេះបន្តិច។ នេះបើតាមការអះអាងរបស់លោក ហេង ដូនីន អ្នកនាំពាក្យ
សាលាដំបូងខេត្តពោធិ៍សាត់។
លោក យ៉ាន់ សេងហ៊ត ត្រូវបានព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ «បើកបរបណ្តាល
ឲ្យអ្នកដទៃ របួសមានស្ថានទម្ងន់ទោស តាមមាត្រា៨៣ ក.២ ចំណុចឃ»
លោកព្រះរាជអាជ្ញា ខេត្តពោធិ៍សាត់អះអាងថាតាមច្បាប់ លោកយ៉ាន់ សេងហ៊តត្រូវប្រឈមមុខនឹង
ការជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ហើយពិន័យប្រាក់ផងដែរ។  
កុមារារងគ្រោះឈ្មោះ ណាត សុវណ្ណឌី អាយុ៦ឆ្នាំ កំពុងស្ថិតក្រោមការជួយសង្គ្រោះនៅមន្ទីរគន្ធបុប្ផា ខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង បានសរសេររៀបរាប់
បញ្ជាក់ថា៖កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៥៖៣០នាទីរសៀលមានគ្រោះថ្នាក់
ចរាចរណ៍មួយ នៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បង្កឡើងដោយ
លោកយ៉ាន់ សេងហ៊ត ភេទប្រុស អាយុ៤៨ឆ្នាំ បានបើកបររថយន្ត ម៉ាកប៉ាស៊ីរ៉ូ ពណ៌ស ស្លាកលេខ 2C-1466 ភ.ព ពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុក
ក្មេងប្រុសឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ៦ឆ្នាំ ដើរឆ្លងផ្លូវពីទិសខាងជើង ទៅទិសខាង
ត្បូងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ មូលហតុដោយសារល្បឿនលឿន។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក យ៉ាន់ សេងហ៊តដើម្បីឆ្លើយតបនឹងការ 
ចោទប្រកាន់របស់មន្ត្រីនគរបាលមូលដ្ឋាននេះបានទេ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិចាត់ទុកថា ការឃុំខ្លួននេះ មានចរិកនយោបាយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger