សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, May 25, 2017

ក្រុមសមាជិកសភាអាមេរិកព្រួយបារម្ភពីការគំរាមសង្គ្រាម ផ្ទុះឡើងរបស់ លោកហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគ្រងឯកសណ្ឋានយោធា ថ្មីៗនេះខណះលោកបាន
ព្រមានពីសង្គ្រាមផ្ទុះឡើងនៅកម្ពុជា។


សមាជិកសភាសហរដ្ឋអាមេរិកមួយក្រុម បានបង្ហាញក្ដីព្រួយបារម្ភ បន្ទាប់ពីលោកនាយករដ្ឋ
មន្ដ្រី ហ៊ុន សែន ព្រមានដដែលៗពីការផ្ទុះសង្គ្រាមនៅកម្ពុជា បើគណបក្សប្រជាជនកម្ពុជា
របស់ចាញ់ឆ្នោតខាងមុខនេះ។
ក្នុងលិខិតចុះថ្ងៃទី២៥ឧសភាឆ្នាំ២០១៧ ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក
 Rex W. Tillerson ក្រុមសមាជិកសភាអាមេរិករួមមានលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) លោក ស្ទីវ ឆាបុត (Steve Chabot) និងលោក អែតវឺត រ៉យ (Edward R. Royce)បានសំដែងក្ដីបារម្ភ
របស់ពួកគេ ដោយថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រើពាក្យសម្ដីញុះញង់ឲ្យមានហិង្សា និងយុទ្ធសាស្ដ្របំភិតបំភ័យពលរដ្ឋម្ចាស់ឆ្នោត តាមរយៈការថ្លែងសារព្រមានដដែលៗថា កម្ពុជា
នឹងមានសង្គ្រាម បើគណបក្សកាន់អំណាចចាញ់ឆ្នោតនាពេលខាងមុខ។
បើតាមលិខិតដដែលនេះ សមាជិកសភាសហរដ្ឋអាមេរិក ទទូចឲ្យរដ្ឋាភិបាលកម្ពុជាធានានិងគោ
រពសិទ្ធិពលរដ្ឋកម្ពុជាទាំងអស់ ដោយអាមេរិកសង្ឃឹមថា អាចបន្ដកិច្ចសហការជាមួយកម្ពុជា ដើម្បី
ជំរុញលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌នៅកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា នេះគ្រាន់តែជាការយល់
ឃើញមួយផ្នែកតូចរបស់សមាជិកសភាអាមេរិក ដោយលោកថា គណបក្សប្រជាជនជាស្ថាបនិកនៃ
សន្ដិភាពនៅកម្ពុជា និងមិនដែលបំភិតបំភ័យគំរាមកំហែងពលរដ្ឋទេ។
លោកមានប្រសាសន៍ថា សារសង្គ្រាមរបស់លោក ហ៊ុន សែន ជារឿងត្រឹមត្រូវ ដោយថា រដ្ឋាភិបាល
នឹងធ្វើសង្គ្រាមដើម្បីរក្សាសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ។
លោកថា៖ «ឆន្ទៈមោះមុតក្នុងការពារជាតិ ការពារប្រជាជននេះ គឺដាច់ខាង យើងត្រូវប្រើសង្គ្រាម
ដើម្បីសន្ដិភាព ក៏យើងត្រូវប្រើដែរ មិនជនណា ឬគណបក្សណាមកធ្វើឲ្យរង្គោះរង្គើរដល់សន្ដិភាព ស្ថិរភាពនយោបាយទេ។ ខ្ញុំយល់ថា មានគណបក្សទេ ដែលជាស្ថាបនិកសន្ដិភាព»
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុនសែន នៅតែបន្ដលើកពីរឿងសង្គ្រាម​ និងបានប្រាប់
មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថា បើមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាល លោកថា គឺមានតែកូនចៅគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ជាអ្នកដឹកនាំបន្ដ គឺមិនមែនគណ
បក្សប្រឆាំងនោះទេ។
កាលពីថ្ងៃទី១៩ឧសភាកន្លងទៅ ក្រសួងការបរទេសអាមេរិក ក៏បានទទូចឲ្យរដ្ឋាភិបាលរបស់លោក
នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិនយោបាយ ដោយចៀសវាងការគំរាម
កំហែង បំភិតបំភ័យ និង ត្រូវគោរព សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ខណៈការបោះ
ឆ្នោតឃុំ-សង្កាត់នឹងចាប់ផ្តើម នៅថ្ងៃ ទី ៤ មិថុនាខាងមុខ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger