សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 22, 2017

ក្រសួងធនធានទឹកប្រកាសអាសន្នពីអាកាសធាតុនិងភ្លៀងធ្លាក់ នៅតាមសមុទ្រ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ទិដ្ឋភាពឆ្នេរអូរត្រេសនៃខេត្តព្រះសីហនុ នៅមុននេះបន្តិច ដែលអាកាសធាតុអាប់អួរ។

ខណះនៅពេលនេះ ភ្លៀងធ្លាក់ជោកជាំនៅទូទាំងរាជធានីភ្នំពេញ ក្រសួងធនធានទឹក និង
ឧតុនិយមប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមសមុទ្រ មានការប្រុងប្រយ័ត្ន ចន្លោះថ្ងៃទី២៤ដល់២៧ ខែឧសភានេះ។
ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍គិតពីថ្ងៃទី២២ដល់២៧ ខែឧសភា ឆ្នាំ២០១៧ របស់
ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ជ្រលងសម្ពាធទាបបាននិងកំពង់បង្កើនឥទ្ធិពល
គ្របដណ្តប់លើប្រទេសកម្ពុជា។ លក្ខណៈបែបនេះ ធ្វើឲ្យបណ្តារាជធានី-ខេត្តមួយចំនួនអាចនឹង
មានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥ដល់២៧ ខែឧសភា ឆ្នាំ ២០១៧ ។
ចំណែកនៅលើផ្ទៃសមុទ្រនិងតំបន់ឆ្នេរ ផ្ទៃមេឃនឹងមានសភាពអាប់អួរ មានភ្លៀង និងខ្យល់បោក
បក់ខ្លាំង ព្រមទាំងមានរលកសមុទ្រ ខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤ដល់២៧ ខែឧសភា ឆ្នាំ ២០១៧។
ក្រសួងបញ្ជាក់ឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្ន
ខ្ពស់បំផុត​ពីព្រោះហានីភ័យនៃខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger