សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, May 25, 2017

ក្រសួងការបរទេសអញ្ជើញស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ ចូលរួមសង្កេតការណ៏ បោះឆ្នោត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសកម្ពុជាស្នើឲ្យរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិនានាលើពិភព លោកចូល
រួមសង្កេតការណ៍បោះឆ្នោតនាពេលខាងមុខនេះ ដោយថា ដើម្បីធានាការបោះឆ្នោត ដោយសេរី និង
យុត្តិធម៌។
ក្នុងលិខិតចុះថ្ងៃ២៤ឧសភាឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ខ្លួនបានអញ្ជើញ ស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ និងក្រុមនយោបាយសកលមកពីបណ្តាប្រទេស អាស៊ី
ចំនួន៥៣ឲ្យបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
ក្រសួងបរទេសកម្ពុជាថា រយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ លទ្ធិប្រជាធិបេតេយ្យនៅ កម្ពុជា
មានភាពរស់រវើក និងរឹងមាំឡើង ហើយថា ការចូលរួមរបស់សហគមន៍អន្តរជាតិទាំង នោះក្នុង
ដំណើរការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ នឹងកាន់តែផ្តល់ ទំនុកចិត្តបន្ថែម
ទៀតលើការបោះឆ្នោត និងលទ្ធិប្រជាធិបេតេយ្យនៅកម្ពុជា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger