សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, May 25, 2017

លោកកឹម សុខាសុខចិត្តចុះចេញពីតំណែងបើលោកមិនអាច អនុវត្តគោលការណ៏កន្លះលានដុល្លារ សម្រាប់ឃុំ-សង្កាត់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកកឹម សុខាដឹកនាំក្បួនឃោសនារកសម្លេងឆ្នោត នៅខេត្តសៀមរាបកាលពីថ្ងៃ
ទី ២៥ ឧសភា។


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ចំពោះមុខ​អ្នក​គាំទ្រ​ខ្លួន​រាប់ពាន់នាក់ថា លោក​នឹង​លាលែង​ពី​តំណែង​ភ្លាម ប្រសិន​បើ​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង
៥​ចំណុច​ដើម្បី​អភិវឌ្ឍ​ភូមិ ឃុំ-សង្កាត់ គឺ​ការ​ផ្ដល់​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពុំ
​អាច​អនុវត្ត​បាន​នៅ​ពេល​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត ហើយ​ត្រូវ​ឡើង​កាន់​អំណាច​នៅពេល
ខាងមុខ។
លោក កឹម សុខា ប្រកាសបែបនេះកាលពីថ្ងៃ ទី ២៥ ឧសភានៅ​ខេត្ត​សៀមរាប ដោយលោក​លើក
ឡើង​ថា ១០០​ឆ្នាំទៀតក៏​គ្មាន​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ឲ្យ​រីក​ចម្រើន​បាន​ដែរ ប្រសិន​បើ​គ្មាន​ការ​ផ្ដល់​អំណាច និង​ទម្លាក់​លុយ​ពី​ថ្នាក់​ជាតិ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​យក​ទៅ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯងនោះ។
លោកកឹម​ សុខាបញ្ជាក់ថា៖ «សហគមន៍​អន្តរជាតិ​គេ​បាន​ប្រាប់​ខ្ញុំ ថា​គាំទ្រ​គំនិត​ហ្នឹង ហើយ​គេ​អត់​ចង់​ឲ្យ​លុយ​ប្រមូល​ផ្ដុំ​តែ​នៅ​លើ​ទេ ព្រោះ​ជួនកាល​នៅ​ក្រសួង​ខ្លះ សភា​អនុម័ត​ថវិកា​ហើយ ដាច់​ឆ្នាំ​ហើយ ចាយ​មិន​អស់ ហើយ​នៅ​ក្រោម អភិវឌ្ឍ​មិន​បាន វា​មិន​សម បង​ប្អូន ខាង​លើ​ចាយ​មិន​អស់ ហើយ​ខាង​ក្រោម​ខ្វះខាត»
ការបញ្ជាក់របស់លោកកឹម សុខាបែបនេះគឺចំពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃ ទី២៥ ឧសភានៅក្នុងពីធីជួបជុំគ្រឹស្តសាសនិកមួយនាកោះពេជ្របានរិះគន់នឹងគម្រោងថវិកាកន្លះលាន
ដុល្លារសម្រាប់ឃុំ-សង្កាត់នេះថា ជា"សន្យាខ្យល់" ដែលមិនអាចធ្វើបានឡើយ។
លោកហ៊ុន សែនបានចោទជាសំណួរថា តើឃុំឬសង្កាត់មួយហ្នឹងគឺជារដ្ឋមួយឬយ៉ាងណា? ដែល
ត្រូវទម្លាក់លុយ៥០ម៉ឺនដុល្លារ សម្រាប់ការអភិវឌ្ឍន៏ដោយខ្លួនឯងនោះ
លោកកឹម សុខាបាន​បន្ត​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត
​សៀមរាប នៅ​ថ្ងៃ​ទី​២៥ ឧសភា។ នៅ​ខេត្ត​ទាំង​ពីរ​នេះ លោក​ក៏​បាន​បញ្ជាក់​សារ​នយោបាយ​ទៀត
​ថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​គ្មាន​សង្គ្រាម​ឡើយ ហើយ​ការ​ផ្លាស់ប្ដូរ​ខាង​មុន គឺ​ប្ដូរ​ឲ្យ​ប្រទេស​មាន​សុខ​ជាង​មុន និង​ប្ដូរ​ការ​អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន​ជាង ជាដើម។
ទាក់ទងនឹងការផ្លាស់ប្តូរនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានធ្ងន់ៗចំឈ្មោះលោក កឹម សុខា​ថា "បើមានការផ្លាស់ប្តូរគឺប្តូរទៅឲ្យកូនៗជំនាន់ក្រោយ " របស់គណបក្សទេវតា របស់លោក
ដែលកំពុងកាន់អំណាច។
លោកហ៊ុន សែនក៏បានចោទលោកកឹម សុខាថាបានយកសមិទ្ធផលរបស់បក្សកាន់អំណាចទៅ
ឃោសនាបោះឆ្នោតដូចជា ប្រាក់ខែរបស់មន្ត្រីរាជការ និងកម្មករឡើងខ្ពស់ ហើយតម្លៃទឹកនិង
ភ្លើងអគ្គីសនីចុះថោកគឺដោយសារគណបក្សសង្គ្រោះជាតិជាអ្នកជម្រុញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger