សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, June 12, 2017

លោកហ៊ុន សែនឈប់និយាយពីបញ្ហានយោបាយបន្ទាប់ពី ការបោះឆ្នោត ឃុំ-សង្កាត់ដ៏ជូរចត់សម្រាប់បក្ស កាន់អំណាច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនលើកដៃសំពះទៅកាន់អ្នកចូលរួមសន្និសីទ
អន្តរជាតិស្តីពី ទេសចរណ៍នាខេត្តសៀមរាបនៅព្រឹកមិញនេះ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះមិនបានលើកឡើងពីបញ្ហានយោបាយនិងការ
បោះឆ្នោតឃុំ-សង្កាត់ថ្មីនេះទេដែលគណបក្សសង្គ្រោះជាតិដណ្តើមបានតំណែងមេឃុំ-ចៅសង្កាត់
ប្រមាណជិត៥០០ពីគណបក្សកាន់អំណាចនោះទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលនៅព្រឹកមិញនេះ បានចូលរូមសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ» ប្រារព្ធនៅខេត្ត
សៀមរាបដែលជាខេត្តមួយគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោតខាងគណបក្សប្រឆាំង
ដាច់។
នៅក្នុងសន្និសីទនោះ លោកហ៊ុន សែនបានជំរុញឲ្យអ្នកជំនាញវប្បធម៌ សិក្សាឲ្យបានច្បាស់លាស់
ថាតើតំបន់ណាដែលត្រូវអភិរក្ស និងតំបន់ណាដែលត្រូវឲ្យមានការអភិវឌ្ឍ។
លោក ហ៊ុន សែនថ្លែងថានៅទីក្រុងមានអគារចាស់ទ្រុឌទ្រោមជាច្រើនដែលអង្គការយូណេស្កូលើកពីគម្រោងឲ្យអភិរក្សប៉ុន្តែលោកថាតំបន់នោះចាំបាច់ត្រូវតែអភិវឌ្ឍ។ លោកថា «យើងទុកផ្ទះរាប់
រយដើម្បី​អភិរក្ស។ ពេលនោះប្រជាជនមានការស្រែកខ្លាំងណាស់! ខ្ញុំបានទៅមើលដល់ទីកន្លែង
វាស្ទើរតែបាក់ទៅហើយ។ ​ហើយអ្នក​ដែល​ត្រូវការដីធ្លីកន្លែងនោះ គឺត្រូវការធ្វើ​ផ្ទះ​ស្អាត គេមិនមែន
ត្រូវការនៅក្នុង​កន្លែងនោះទេ។ ​ប៉ុន្តែបែរជាយើង​លើក​បញ្ជីយ៉ាងច្រើនដើម្បីធ្វើការអភិរក្ស។ អីចឹង
មានពេលមួយខ្ញុំនិយាយត្រង់ហ្មង! ជាមួយអភិបាលក្រុងភ្នំពេញ ខ្ញុំថាឲ្យយូណេស្កូយកលុយ
មកទិញផ្ទះហ្នឹងទាំងអស់ទៅ! បើមិនអីចឹងទេ អ្នកមានផ្ទះមានដី ទុកអាហ្នឹងស្ទើរតែបាក់ហើយ
ចេះតែទុកទៅ?»
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី លើកឡើងថា អគារចាស់ៗរបស់រដ្ឋគួរតែថែរក្សាទុក ប៉ុន្តែ
មិនអាចរក្សាទុកអាគារពេញមួយទីក្រុងទាំងអស់នោះទេ។
​អគារ​ប៊ូឌីង ជាអគារចំណាស់មួយតាំងពីទស្សវត្ស៦០ ត្រូវ​បានរដ្ឋាភិបាលប្រគល់ឲ្យ​ក្រុមហ៊ុនជប៉ុន
វិនិយោគទឹក​ប្រាក់​គម្រោង​ប្រមាណ ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយពលរដ្ឋនៅ​ទីនោះ​បាន
យល់ព្រមទទួលសំណងជាថ្នូរចាកចេញដោយការពេញចិត្ត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger