សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, July 3, 2019

លោក សេង ទៀង ជំនួយការលោកហ៊ុន សែន កំពុងរងការ ចោទថាជាអ្នកកាងក្រុមឈ្មួញ រកសុីឈើធំៗខុសច្បាប់ នៅទូទាំងប្រទេស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រងការចោទថាជាអ្នកកាង ក្រុមឈ្មួញរកសុីឈើធំៗខុសច្បាប់ នៅទូទាំងប្រទេស។
ក៏ប៉ន្តែក្រោយការបែកធ្លាយនូវទង្វើល្មើសច្បាប់នេះ លោក សេង ទៀងក៏ធ្វើការប្រកាសជា សាធារណះនៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដោយស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលបានយកឈ្មោះរបស់លោក ទៅប្រើ ប្រាស់គំរាមសមត្ថកិច្ច និងរកស៊ីជំនួញឈើខុសច្បាប់នៅកម្ពុជា។
លោក សេង ទៀង បានអះអាងថា លោកមិនដែលរកស៊ីជួញដូរឈើខុសច្បាប់ ឬជាប់ពាក់ព័ន្ធ ឈ្មួញណាដែលរកស៊ីឈើខុសច្បាប់ឡើយ ប្រសិនបើសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់បានដឹង បានលឺ និងឃើញជនណាដែលយកឈ្មោះរបស់លោកដោយអះអាងថា ជាក្មួយ ឬជាបងប្អូនរបស់លោក ទៅរកស៊ី ល្មើសច្បាប់នោះ សូមឲ្យកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ចាប់ឃាត់ខ្លួនភ្លាមៗ និងចាត់វិធាន ការតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ និងអនុគ្រោះឡើយ។
ការអះអាងរបស់លោក សេង ទៀង ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានសរសេរចេញ ផ្សាយថា «ឈ្មួញព្រៃឈើឈ្មោះ ផល្លា សោភ័ណ្ឌ និង ហេង យកឈ្មោះលោក សេង ទៀង ជំនួយ ការលោក ហ៊ុន សែនទៅរកស៊ីបទល្មើសព្រៃឈើនៅភូមិភាគឥសាន ធ្វើឲ្យមន្រ្តីជំនាញឡើងរួញ ដូចដុកឌឿ»
ជាការគត់សំគាល់ កន្លងមកឈ្មួញដែលរកស៊ីទង្វើខុសច្បាប់ មានគ្រប់សណ្ឋាន តែងតែយកឈ្មោះ របស់ថ្នាក់ដឹកនាំ ទៅគំរាមសមត្ថកិច្ច ដើម្បីគេចវេសពីការអនុវត្តច្បាប់ ពីសំណាក់កម្លាំងសមត្ថកិច្ច និងធ្វើឲ្យពួកគេងាយស្រួលក្នុងការរកស៊ីទំនិញខុសច្បាប់។
ក៏ប៉ុន្តែអ្នកវិភាគយល់ថា បើឈ្មួញឈើទាំងនោះមិនដែលមានទំនាក់ទំនងអ្វីសោះជាមួយលោក សេង ទៀងក៏ពួកគេមិនហ៊ានប្រើប្រាស់ឈ្មោះរបស់លោកដែរ៕






0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger