សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 16, 2019

ហ៊ុន សែន ឌឺដងឲ្យសម រង្សុីមិនចំឈ្មោះ ដោយរំលឹកដល់ អ្នកភ្នាល់ម្នាក់ថា «លោករង់ចាំការចូល មកអនុវត្តន៍ការភ្នាល់ រហូតដល់ថ្ងៃឱសានវាទ»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី




(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានបង្ហោះសារខ្លីមួយ ដោយនិទានពីល្បិច ខិលខូចរបស់មិត្តភ័ក្តិដែលបានវាយកូនហ្គោល ជាមួយ ហើយព្យាយាមគេចខ្លួនមិនគោរពតាមការភ្នាល់។
បុរសខ្លាំង ហ៊ុន សែន បានរំលេចសារយ៉ាងដូច្នេះ «ថ្ងៃនេះវាយកូនគោលទៀតហើយដើម្បី សុខភាពផង​ និង​ការកម្សាន្តចុងសប្តាហ៍ផង។​ តែថ្ងៃនេះដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ​ លេងខូចខ្លាំងណាស់​ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា​ គាត់បែរជាដាក់បាល់ថ្មីវាយបន្ តដោយមិនខ្វល់ពីបាល់ពិន័យ សោះ។ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក​ ខ្ញុំរង់ចាំខាងក្រៅ​ ប៉ុន្តែ សង្ស័យថាគាត់មិនព្រមចេញមកទេដឹង​ ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។​
តែទោះយ៉ាងណា​ ខ្ញុំត្រូវរង់ចាំគាត់ រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ ដោយសំដី ក្អេងក្អាងទៀតផង។​ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង​ កុំរត់ចោលទីលានប្រកួត»
ក្នុងសារដែលជាការនិទានរបស់បុរសខ្លាំងហ៊ុន សែន នាព្រឹកថ្ងៃនេះ បើទោះបីមិនលើកចំឈ្មោះ លោក សម រង្សុីក្តី ក៏ធ្វើឲ្យគេមើលឃើញថា ជាសារមួយមានចេតនាបញ្ឆិតបញ្ឆៀង និងឌឺដងឲ្យ លោក សម រង្ស៉ី។ លោក សម រង្ស៉ី បានប្រកាសភ្នាល់ជាមួយបុរសខ្លាំង ហ៊ុន សែន ដោយយក សេរីភាពរបស់លោក កឹម សុខា ជាថ្នូរនឹងការភ្នាល់មួយនេះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនោះ។
លោក សម រង្ស៉ី បានសរសេរបបួលបុរសខ្លាំង ហ៊ុន សែន ភ្នាល់យ៉ាងដូច្នេះថា «តើលោក ហ៊ុន សែន ហ៊ានផ្នាល់ជាមួយខ្ញុំទេ។ កាលពីថ្ងៃទី០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បាន អះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិលោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ។ អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬ ក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩»
លោក សម រង្ស៉ី បានបញ្ជាក់បន្ថែមថា «បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំ បាច់កាត់ករខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់កាប់ព្រៃឈើរនោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែងបានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្ត ដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជា រដ្ឋប្រហារ) ក្រៅពីចំណុច ដែលបានលើកឡើងខាងលើនេះ»
មកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឱសានវាទនៃការភ្នាល់នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាគេមិនបានមើលឃើញទៅហើយថា លោក សម រង្ស៉ី នឹងចាញ់លើការភ្នាល់ មួយនេះ ព្រោះមកដល់ពេលនេះមិនទាន់មានតម្រុយណាមួយតាមផ្លូវតុលាការក្នុងការដោះលែងលោក កឹម សុខា នៅឡើយនោះទេ។
ក៏ប៉ុន្តែលោក សម រង្សុីប្រាប់វិទ្យុអាសុីសេរីនៅយប់មិញថា លោកមិនមែនមកកម្ពុជាវិញឲ្យបុរស ខ្លាំង ហ៊ុន សែនចាប់រូបលោកទេ គឺលោកមកដឹកនាំប្រជាពលរដ្ឋចាប់ខ្លួនលោកហ៊ុន សែនវិញ៕

 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger