សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, July 20, 2017

ក្រសួងព័ត៌មាននិងក្រសួងកិច្ចការនារីសហការគ្នាជម្រុញ ឲ្យប្រព័ន្ធផ្សព្វផ្សាយសរសេរព័ត៌មាន គោរពសិទ្ធិស្ដ្រី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រសួងព័ត៌មាននិងក្រសួងកិច្ចការនារី បានចុះហត្ថលេខាអនុម័តលើក្រមប្រតិបត្តិមួយ ដែលនឹង ជម្រុញ បណ្ដាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ពីរបៀបសរសេរ និងការប្រើប្រាស់ពាក្យសម្ដី សមរម្យ គោរពដល់សិទ្ធិស្ដ្រី និងទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ដ្រី។
ក្នុងពិធីចុះហត្ថលេខាលើ «ប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ដី្រ» នៅថ្ងៃព្រហស្បតិ៍ នារាជធានីភ្នំពេញ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានចុះហត្ថលេខារួមគ្នា លើក្រមប្រតិបត្តិមួយនេះ ដោយថា ដើម្បីទប់ស្កាត់ការយកករណីអំពើហិង្សាលើស្ដ្រី ទៅធ្វើជាការ កម្សាន្ដ លុបបំបាត់អំពើហិង្សាលើស្ដ្រី និងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើ
ហិង្សាលើស្ដ្រី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ថ្លែងថា ទម្រាំចុះ ហត្ថលេខា លើក្រមប្រតិបត្តិនេះ គឺត្រូវចំណាយអស់រយៈពេលជិត៦ខែ ដោយមានការសហការ
ពី ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
លោកស្រីថ្លែងបន្ថែមថា​ វិស័យសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជម្រុញការគោរពសិទ្ធិស្ដ្រី សមភាពយែនឌ័រ ការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងការរាយការណ៍ព័ត៌មានពីករណីហិង្សាលើ ស្ដ្រី ដោយលក្ខណៈសមរម្យ។
ថ្លែង​នៅ​ក្នុង​សន្និសីទនេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ពត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់ក្រុម អ្នកសារព័ត៌មាន ឲ្យចេះសរសេរអត្ថបទព័ត៌មាន ដែលមិនទម្លាក់កំហុសទៅលើស្ដ្រី កុំបង្ហាញរូប
ភាព ស្ដ្រីរងគ្រោះជាសាធារណៈ និងត្រូវផ្សាយព័ត៌មាន ដែលជម្រុញការគោរពសមភាពយែនឌ័រ។​
​បើតាមរបាយការណ៍ក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៤ ឲ្យដឹងថា ស្ដ្រីភាគច្រើននៅតែទទួល រងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយច្រើនកើតទៅលើស្ដ្រីពិការ ស្រីផ្ទុកមេរោគអេដស៍ ស្ដ្រីស្រឡាញ់ភេទដូចគ្នា និងស្រ្ដីបម្រើការនៅកន្លែងកម្សាន្ដជាដើម។
បើតាមរបាយការណ៍អង្គការមូលនិធិអាស៊ី ឲ្យដឹងថា បើធៀបនឹងត្រីមាសមុន ករណីហិង្សាលើ ស្ដ្រី មាន ការថយចុះតិចតួចគឺចំនួន៤ភាគរយសម្រាប់ហិង្សាលើស្ដ្រី និងថយចុះ៣ភាគរយ សម្រាប់ ហិង្សាលើដៃគូស្និទស្នាលជាស្ដ្រី។
នៅពេលសារព័ត៌មានជាតិខ្មែរចុះសម្ភាសស្ត្រីមួយចំនួន​នៅតាមដងផ្លូវមួយចំនួនបានសាទរ ក្រសួង ទាំងពីរខាងលើនេះ​ ដែលយកចិត្តទុកដាក់លើស្ត្រី ជាពិសេសស្ត្រីទន់ខ្សាយ ដែលរងអំពើអយុត្តិធម៌ និងហិង្សាហើយ ត្រូវអ្នកកាសែតចុះផ្សាយបន្តុះបង្អាប់ពួកគាត់់ទៀត។
អ្នកស្រី លីន លីដាអ្នកបំរើសេវាស្រាប៊ៀ នៅហាងមួយនៅសង្កាត់បឹងសាឡាង ពេញចិត្តនឹងការយក ចិត្តទុកលើស្ត្រី និងជម្រុញការគោរពសិទ្ធិស្ដ្រី សមភាពយែនឌ័រ ការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងការរាយការណ៍ព័ត៌មានពីករណីហិង្សាលើស្ដ្រី ដោយលក្ខណៈសមរម្យ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger