សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 9, 2017

សហរដ្ឋអាមេរិកស្វាគមន៏លោកហ៊ុន សែនដែលចង់ ដកសញ្ជាតិអាមេរិករបស់ចៅ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាករដ្ឋមន្ត្រី ហ៊ុន សែនគំរាម ដកសញ្ជាតិអាមេរិករបស់ចៅដែលបានកើត
 នៅសហរដ្ឋអាមេរិក។
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានស្វាគមន៏ចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថា លោកនឹងដកសញ្ជាតិចៅរបស់លោកចេញ ពីសញ្ជាតិអាមេរិក ដោយបារម្ភខ្លាចប្រទេស មហា អំណាចមួយនេះ ចាប់ចៅរបស់លោកយកទៅធ្វើ ទាហាន នៅពេលចៅរូបនោះពេញវ័យ ១៨ឆ្នាំ។
ទោះជាយ៉ាងណាក៏ ស្ថានទូតអាមេរិកមិនអាចបញ្ជាក់ថាតើចៅរបស់លោកហ៊ុន​ សែនណាម្នាក់ដែល មានសញ្ជាតិ អាមេរិកនោះទេ ប៉ុន្តែ បានស្នើសុំឲ្យលោកហ៊ុន សែនចូលទៅមើល គេហទំព័ររបស់ ក្រសួង ការបរទេសអាមេរិកសម្រាប់ជំនួយក្នុងករណីដែលលោកចង់អនុវត្តបន្តនូវគម្រោងដក សញ្ជាតិចៅរបស់លោក នោះ។
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើការគំរាមនៅក្នុងសុន្ទរកថាដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៏មុនដោយមិនបានបញ្ជាក់អត្តសញ្ញាណចៅរូបណា នោះ ឡើយ ដោយលើកឡើង ថា លោក បារម្ភថា ចៅរបស់លោកអាចនឹងតម្រូវឲ្យចូលធ្វើ ជាទាហានអាមេរិក ដែលការគំរាមនេះបានធ្វើ
ឲ្យ អន្តរជាតិមានការចាប់អារម្មណ៍ យ៉ាងខ្លាំង។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរក្នុង អ៊ីម៉ែលកាលពី
ថ្ងៃ សុក្រថា យើងដឹងថា កូនរបស់លោកនាយករដ្ឋមន្ត្រីមួយចំនួន បាន ចំណាយពេលច្រើនក្នុង 
សហរដ្ឋអាមេរិក ប៉ុន្តែ យើងមិនអាចបញ្ជាក់ ថា តើ កូនរបស់លោករូបណាមានសញ្ជាតិអាមេរិក នោះឡើយ លោកបានបន្តថា យើង កម្រទទួលបានសំណើពីពលរដ្ឋអាមេរិកដែលចង់ដក
សញ្ជាតិចេញណាស់ ប៉ុន្តែ មាននីតិវិធីច្បាស់លាស់សម្រាប់ពលរដ្ឋអាមេរិកពេញវ័យដែលចង់ដក
សញ្ជាតិសូម ចូលទៅកាន់គេហទំព័រ www.travel.state.gov
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើង ថា លោកមិនដឹងថា តើចៅមួយណាដែលសម្តេច ហ៊ុន សែន បានសំដៅនោះទេ។
តាមទំព័រហ្វេសប៊ុករបស់លោកឱ្យដឹងថា កូនច្បងរបស់លោក ហ៊ុនសែន គឺ ឧត្តម សេនីយ៍ឯកហ៊ុន 
ម៉ាណែត និងកូនប្រុសពៅគឺលោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកទាំង
ពីរ រៀនសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក  ហើយលោក ហ៊ុន ម៉ានី ក៏បានរៀនថ្នាក់វិទ្យាល័យ នៅ ទីនោះផងដែរ។
ប្រវត្តិការសិក្សាកូនរបស់លោកហ៊ុន សែនបីនាក់ផ្សេងទៀត គឺលោកស្រី ហ៊ុន  ម៉ាណា និងលោក
ស្រី ហ៊ុន ម៉ាលី កូនស្រីពៅរបស់លោក និងកូនប្រុសកណ្តាល គឺឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិតមិន
អាចបញ្ជាក់អះអាងបានទេ ប៉ុន្តែ សារទូរលេខ ការទូតដែលធ្វើឲ្យបែកធ្លាយដោយវីគីលីកក្នុងឆ្នាំ ២០១១ឲ្យដឹងថាឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ត្រូវបានពិនិត្យដោយស្ថានទូតនេះក្នុងឆ្នាំ២០០៩
ថា បានរៀននៅ វិទ្យាស្ថានការពារជាតិមួយដែលផ្តល់មូលនិធិដោយអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។
អ្វីដែលគួរឲ្យគត់សំគាល់ដែរនោះ គឺកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងអស់សុទ្ធតែ 
ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅបស្ចឹមប្រទេស ហើយមិនបាន បញ្ជូនឲ្យទៅសិក្សានៅប្រទេស
កុម្មុយនីស្ត​ដូចជាប្រទេសចិន ឬរុស្ស៊ីនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger