សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 13, 2017

អាមេរិកឈប់ចេញ​វីហ្សាឲ្យលោកប្រាក់ សុខុននិងមន្ដ្រីក្រោម ឱវាទនិងក្រុមគ្រួសារ ធ្វើដំណើរទៅប្រទេសខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សហរដ្ឋអាមេរិក បានសម្រេចបញ្ឈប់ការចេញទិដ្ឋាការ(វីហ្សា) ដោយហាមមិនឲ្យរដ្ឋមន្ដ្រី ក្រសួង ការបរទេសខ្មែរលោកប្រាក់ សុខុន និងមន្ត្រីទាំងអស់ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ធ្វើដំណើរ ទៅប្រទេសមហាអំណាចមួយនេះ ទៀតហើយ។
ចំណាត់ការផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់សហរដ្ឋ អាមេរិកថា នៅពីក្រោយគណបក្សសង្គ្រោះជាតិ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន។​ ហើយ ករណីនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ចេញសេចក្ដីថ្លែង ការណ៍ច្រានចោល នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ៍ កន្លងមកនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៣ កញ្ញានេះ ស្ថានទូតសហអាមេរិកប្រចាំកម្ពុជា អះអាង ថា ចាប់​ពី​ថ្ងៃ​ទី​១៣​ខែកញ្ញាឆ្នាំ២០១៧ ស្ថានទូតនេះ នឹង​​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ B1/B2 ដល់​មន្ត្រី​ក្នុងក្រសួង​ការបរទេស​កម្ពុជា ​ដែល​មានឋានៈ​ចាប់​ពី​ថ្នាក់​អគ្គនាយក​ដ្ឋាន រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​ នេះ(រដ្ឋមន្ត្រី)  រួមទាំង​សមាជិក​​ក្នុងក្រុម​គ្រួសារ​របស់​ពួកគេទៀតផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃពុធនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ការផ្អាកចេញទិដ្ឋាការនេះ ទូតអាមេរិកលើកហេតុផលថា «មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬ ប្រើប្រាស់ហេតុផល ដែលមិន សមស្រប ដើម្បីពន្យារពេលទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ»
កាលពីខែសីហាឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋាភិបាល​​អាមេរិក បានប្រកាសថា នឹង​ដាក់​ទណ្ឌកម្មផ្នែក​​ទិដ្ឋាការ ​លើ​កម្ពុជា និងប្រទេស៣ផ្សេងទៀត រួមមាន ​អេរីទ្រា ​ហ្គីណេ និង​សេរ៉ាឡេអូន បន្ទាប់ពី ប្រទេសទាំងនេះ បានបដិសេធទទួល​យក​ជន​ជាតិ​ខ្លួនត្រឡប់​ទៅ​វិញ បន្ទាប់​ពី​ពួកគេ​បាន​ប្រព្រឹត្ត​ល្មើស​ ​លើ​ទឹក​ដី​អាមេរិក។
ភ្លាមៗនេះសារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា ដើម្បីសាកសួរពីអារម្មណ៏របស់លោកផ្ទាល់ នៅពេលសហរដ្ឋអាមេរិកហាមលោកជាប្រមុខ ការទូតខ្មែរមិនឲ្យចូលទឹកឌីអាមេរិកបែបនេះ។
អ្នកវិភាគមើលឃើញថាសហរដ្ឋអាមេរិកទំនងជានឹងយកករណីបញ្ឃប់ចេញទិដ្ឋការដល់មន្ត្រីក្រសួង
ការបរទេសនិងក្រុមគ្រួសាររបស់ពួកគេចាប់ពីថ្នាក់រដ្ឋមន្ត្រីដល់ថ្នាក់ប្រធាននាយកដ្ឋាននេះ  ជា
គំនាប មួយដើម្បីឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខាឲ្យមានសេរីភាពវិញ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger