សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 14, 2017

​កម្ពុជាខកចិត្ត​ចំពោះ​សេចក្ដីថ្លែងការណ៍ររបស់​ក្រុមប្រឹក្សាសិទ្ធិ មនុស្សសហប្រជាជាតិ ដែលប្រឆាំងការឃុំខ្លួន លោកកឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែងការពារ លោកកឹម សុខា​ក្នុងកិច្ច​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស ថ្មីៗនេះ

រដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងការបរទេស ប្រតិកម្ម​តបនឹង អង្គការ​សហប្រជាជាតិ ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ ដែលបានចោទរដ្ឋាភិបាលថាបំបិទសិទ្ធិនយោបាយរបស់គណបក្សប្រឆាំងក្នុង ការចាប់ខ្លួនលោកកឹម សុខា និង បង្រួមសេរីភាព សារព័ត៌មានឯករាជ្យ នៅកម្ពុជា ដោយបិទ
កាសែតនិងវិទ្យុមួយចំនួន។
សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរា
ជា ណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី១៤ កញ្ញា សំដែង​ការ​ខកចិត្ត​ចំពោះ​សេចក្ដីថ្លែងការណ៍​ក្នុង​សម័យ​ប្រជុំ​លើក​ទី៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១១ កញ្ញា លើ​វិធានការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។
ក្រសួង​ការបរទេស​ថា ទោះ​បី​ជា​មាន​ការ​ពន្យល់​ជា​ច្រើន​លើក ដោយ​រដ្ឋាភិបាល តុលាការ និង​រដ្ឋសភា​យ៉ាង​ណា​ក៏​ដោយ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏​នៅ​ចោទ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ទិដ្ឋភាព​ច្បាប់ ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​របស់​បុគ្គល និង​ស្ថាប័ន​នានា ប្រឆាំង​នឹង​ច្បាប់​កម្ពុជា។
ក្រសួង​បន្ត​ថា សេចក្ដីថ្លែងការណ៍ ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​បាន​បង្កើត​ចម្ងល់​លើ​អភិក្រម​មាន​ន័យ​ថា ការរុករាន​ចូលរបស់​ខ្លួន​ចំពោះ​នីតិរដ្ឋ ដែល​ជា​ផ្នែក​សំខាន់​នៃ​ស្ថាប័ន​នេះ ហើយ​ក្រសួង​ស្នើ​ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​បំភ្លឺ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា​តើ​ផ្អែក​លើ​មូលដ្ឋាន​អ្វី​ដែល​បុគ្គល​ប្រព្រឹត្តិ​ទង្វើ​ក្បត់ជាតិ និង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត និង​សារព័ត៌មាន​ដែល​មិន​បាន​បង់​ពន្ធ អាច​គេច​ផុត​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់?
ក្រសួង​អះអាង​ថា នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ សិទ្ធិនយោបាយ​ សិទ្ធិស៊ីវិល សេរីភាព​សារព័ត៌មាន សេរីភាព​ជួបជុំ និង​បញ្ចេញមតិ ត្រូវ​បាន​ការពារ​យ៉ាងពេញលេញ លើកលែង​តែ​បុគ្គល​រំលោភ​ច្បាប់​តិចតួច​បំផុត។
ពេល​ថ្មីៗ​នេះ ទាំង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស សហគមន៍​អឺរ៉ុប និង​ប្រទេស​លោក​សេរី​ជា​ច្រើន​ទៀត បាន​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​បក្ស​ប្រឆាំង វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ការ​បង្ខំ​អោយ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជា ពិសេស​គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា។
ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ទាត់​ចោល​សេចក្ដី​ថ្លែង​ការណ៍​ទាំង​នោះ ហើយ​ក៏​បាន​ព្រមាន​សហគមន៍​​អន្តរជាតិ​កុំ​ឱ្យ​ឈឺ​ឆ្អាល​​​​រឿង​ទាំង​​អស់​នេះ​ដែរ។
សហគមន៍​អន្តរជាតិ​ចាត់​ទុក​សកម្មភាព​ទាំងអស់​នេះ​ថា​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់។
ចំណែកលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ច្រានចោលសេចក្តីថ្លែងការណ៏ របស់​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុកសិទ្ធិ​មនុស្សនេះដែរ ដោយលោក
ថា ​​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុកសិទ្ធិ​មនុស្ស ចេញសេចក្តីថ្លែងការណ៏ដោយ បិទភ្នែក

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger