សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 11, 2017

រដ្ឋសភា សម្រេចឱ្យតុលាការបន្តនីតិវិធីលើ ករណីចាប់ខ្លួនលោក កឹម ​សុខា ដាក់គុកត្រពាំងផ្លុង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖  សមាជិករដ្ឋសភាភាគច្រើន នៃគណបក្សកាន់អំណាចរបស់ លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឱ្យស្ថាប័នតុលាការបន្តនីតិវិធី របស់ ខ្លួនចំពោះ ករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានចាប់ខ្លួនពីបទចោទ ថា បានប្រព្រឹត្តអំពើក្បត់ជាតិ
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញរបស់រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧នេះ ក្រោមអធិបតីភាព លោក ហេង​ សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សមាជិករដ្ឋសភាចំនួន៦៧រូប ខណៈដែលក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ធ្វើ ពហិកាមិនចូលរួមនោះទេ។


លោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បក្សប្រឆាំងមិនមាន លទ្ធភាពផ្អាកនីតិវិធីតុលាការនោះទេ។ ក្នុងករណីនេះ បើចង់ផ្អាកនីតិវិធីតុលាការ ក្នុងការចាប់ខ្លួន ការចោទប្រកាន់ ការនាំខ្លួន និងការឃុំខ្លួន លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងនោះ លុះត្រាតែមានសំឡេង ៣/៤ (៣ភាគ៤) នៃចំនួនតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងមូល។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

រដ្ឋាភិបាលលោកហ៊ុន សែនចាប់ខ្លួនលោកកឹម ​សុខាយ៉ាងតក់ក្រហល់បែបនេះ ដោយផ្អែកលើ វីដេអូឃ្លីបមួយដែលបង្ហាញថា លោកកឹម សុខាបានថ្លែងនៅសហរដ្ឋអាមេរិក ថាការធ្វើនយោបាយ​របស់លោកនៅកម្ពុជាសព្វថ្ងៃ គឺធ្វើតាមការបណ្តុះបណ្តាលរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការ ផ្លាស់ ប្ទូរមេដឹកនាំនៅកម្ពុជា គឺប្តូរលោកហ៊ុន សែនចេញពីអំណាចតែម្តង។

កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

ក៏ប៉ុន្តែការចាប់ខ្លួនលោក កឹម សុខានេះ ក៏មានការថ្កោលទោសពីសហគមន៏អន្តរជាតិនិងសហរដ្ឋ អាមេរិកផងដែរ តែរដ្ឋាភិបាលលោកហ៊ុន សែននៅតែធ្វើមិនដឹងមិនឮចំពោះការថ្កោលទោស ទាំងនេះ ដោយឆ្លើយតបថា ជាការ "ការពារអាយ៉ងរបស់ខ្លួន" តែប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger