សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 22, 2017

នាយករដ្ឋមន្ត្រីថាសមាជិក​ គ.ជ.ប ថ្មី នឹង​មាន​សមាជិក​ភាព ​ចេញពី​បក្សនយោបាយ​ពីរ និងមន្ត្រី​សង្គម​ស៊ីវិលម្នាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចែកថវិកាចំនួន៥ម៉ឺនរៀល ដល់កម្មករ-កម្មការនី
រោងចក្រ ក្នុងម្នាក់ៗ នាព្រឹកមិញនេះ។
 
វាហាក់បីដូចជាលឿនបន្តិច ដែលលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា​ សមាជិក​ គ.ជ.ប ថ្មី នឹង​មាន​សមាជិក​ភាព ​ចេញពី​បក្សនយោបាយ​ពីរ និងចេញពីមន្ត្រី​សង្គម​ស៊ីវិលម្នាក់​ ខណះមន្ត្រី គ.. កូតាបក្សប្រឆាំង៣រូប ទេីបតែបានលាលែងកាលពីដមសប្តាហ៏នេះ។
អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ខាងកូតា​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ កាល​ពី​​ដើម​សប្តាហ៍ នេះ ដោយ​ថា ពួកគេ មិន​អាច​បន្ត​ក្បត់​ឧត្តម​គតិ មនសិការ និង​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​​។
លោក ​ហ៊ុន សែន នៅព្រឹក​ថ្ងៃ​ទី​២២វិច្ឆិកា ក្នុង​ជំនួប​ជា​មួយ​កម្ម​ករ ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​សមា​ជិក ​​គ.ជ.ប ខាង​កូតាគណបក្សសង្គ្រោះ​ជាតិ​ បាន​លាលែង​ពី​តំណែងនោះ សមាជិក​ថ្មី ដែល​មក​​ពី​គណបក្ស ហ្វ៊ុន ស៊ិន​ប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​សង្គម​ស៊ីវិលម្នាក់​ទៀត ​នឹង​ចូល​មក​ជំនួស​​តំណែង​​ទាំង​៣ នៅពេលខាងមុខ។
លោមានប្រសាសន៍បន្ថែមថា៖ «សភាបោះឆ្នោតពេញតើ! មានទៅខុសអី! អ្នកឯងចង់ព្រាត់ ប្រាស់ ទៅណាព្រាត់ប្រាស់ទៅ! គេបោះឆ្នោតនៅតែបោះឆ្នោត។ ២៥ខែកុម្ភៈ បោះឆ្នោតព្រឹទ្ធិសភា ២៩ កក្កដាបោះឆ្នោតរដ្ឋសភា។ ទោះបី ប្រទេសណាមកសង្កេតការណ៍ អត់សង្កេតការណ៍ វាអត់ទាំង មានតម្រូវការទេ។ មិនមែនទាល់តែអ្នកឯងមកសង្កេតការណ៍ បានបោះឆ្នោតស្របច្បាប់ឯណា? ហើយនៅរដ្ឋធម្មនុញ្ញកម្ពុជាឬនៅលើពិភពលោក អត់មានតម្រូវទៅស៊ីញ៉េពីប្រធានាធិបតីប្រទេស ផ្សេង ទើបស្របច្បាប់ទេ ហើយក៏អត់មានតម្រូវការទៅស៊ីញ៉េពីអគ្គលេខាធិការអង្គការ សហប្រជាជាតិ បានស្របច្បាប់ដែរ»
អ្នក​នាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​​ថា គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​​​​នៃរដ្ឋសភា កំពុង​​ត្រៀម​ជ្រើស​​រើសសមាជិក គ.ជ.​ប.ថ្មី ​សម្រាប់​ជំ​នួស​អ្នក​ទំាង​៣ រូបនោះ មិនឲ្យផុតពីកន្លះខែនោះទេ។
គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ថា អាសនៈ​សភា​ចំនួន៥៥ ​របស់​បក្ស​ប្រឆាំង នឹង​ត្រូវ​បែង​ចែក​ទៅ​គណបក្ស​ចំនួន៦ ដែល​ពុំ​ទទួល​បាន​អាសនៈ​សភា ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​​កន្លង​មក។
ករណីនេះ សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ដោយ​ថា​ ប្រទេស​នេះ​បាន​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ពី​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែនតបវិញថា លោកមិនត្រូវ ការ ការទទួលស្គាល់ពីបណ្តាប្រទេសនានានៅទូទាំងពិភពលោកនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger