សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 16, 2017

តំណាងរាស្ត្រអាមេរិកជំរុញឲ្យពលរដ្ឋខ្មែរងើបឡើងប្រឆាំងរបបផ្តាច់ការហ៊ុនសែនខណះតុលាការ បើកសវនាការរំលាយបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកហ៊ុន សែន និងលោកដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) ដែលជម្រុញឲ្យ
ពលរដ្ឋខ្មែរឡើងប្រឆាំងការដឹកនាំរបស់លោក ហ៊ុន សែន។
 
តំណាងរាស្ត្រ​សហរដ្ឋអាមេរិកពី​ខាង​គណបក្ស​សាធារណរដ្ ឋជំរុញឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ចាញ់​ការ​សម្លុតនិង​ការ​គំរាមកំហែង​របស់​លោកហ៊ុន សែនហើយថែមទាំង បំផុសប្រជាជនខ្មែរងើបឡើង ប្រឆាំង របបផ្តាច់ការរបស់លោកហ៊ុនសែនទៀតផងខណះតុលាការ កំពូលក្រោមអំណាចរបស់ លោកហ៊ុន សែនបើកសវនាការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅ កម្ពុជានៅថ្ងៃនេះ។
តំណាងរាស្ត្រ​របស់​អាមេរិកពី​ខាង​គណបក្ស​សាធារណរដ្ឋប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ាលោកដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher)លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចេញ​តវ៉ា​ដើម្បី​ការពារ​សំឡេង​របស់​ពួក​គេ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងតុលាការកំពូលកំពុង​បើកសវនាការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិនៅថ្ងៃនេះ។
តុលាការ​កំពូល​​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកានេះ តាម​សំណើ​រម្លាយ​គណបក្ស​ប្រឆាំង​របស់​ក្រសួង​មហាផ្ទៃ។ លោក ដេណា រ៉ូរ៉ាបាកគើ ប្រាប់​អ្នកកាសែត នៅ​វិមាន​សភា​អាមេរិក​ថា ពលរដ្ឋ​ត្រូវ​តែ​ងើប​ឡើង​ដើម្បី​ការពារ​សិទ្ធិ​បោះ​ឆ្នោត​ដែល​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ។

លោកថា៖ «ខ្ញុំ​គិត​ថា ពលរដ្ឋ​កម្ពុជា​គួរ​នាំគ្នា​គិតគូរ​អំពី​គម្រោង​របស់​ពួកគេ​ក្នុង​ការ​ទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ។ លោក ហ៊ុន សែន កាន់​អំណាច​យូរ​ពេក​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ខ្លាច​នឹង​ការ​ដឹកនាំ​បែប​គំរាមកំហែង​របស់​គាត់ ប៉ុន្តែ​មាន​តែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​តវ៉ា​ចំពោះ​បញ្ហា​នេះ។ បើ​មិន​ដូច្នេះ​ទេ​នោះ លោក ហ៊ុន សែន នឹង​បន្ត​ក្ដោបក្ដាប់​អំណាច​តទៅ​ទៀត។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដឹង​ថា សហរដ្ឋអាមេរិក ជា​ប្រទេស​សេរី និង​គោរព​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​យើង​ឈរ​ខាង​ប្រជាពលរដ្ឋ​អាមេរិកាំង​ខ្លួន​ឯង​ផង និង​ឈរ​ខាង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ផង»

​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ត្រៀម​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដើម្បី​បង្ក្រាប​អ្នក​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

​លោក ដេណា រ៉ូរ៉ាបាកគើរ អះអាង​ថា គ្មាន​ប្រទេស​ណា​មួយ​លើ​លោក​នេះ​ដែល​ទទួល​បាន​សេរីភាព​ពិត​ប្រាកដ​ដោយ​គ្មាន​ការ​ប្រថុយប្រថាន​ហើយ​ហ៊ាន​លះបង់​​នោះ​ទេ។

លោកថា «កាល​ពី​អតីត​សហរដ្ឋអាមេរិក ធ្លាប់​បាន​បណ្ដេញ​កងទ័ព​របស់​ប្រទេស​អង់គ្លេស​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​លោក​ចេញ​ពី​សហរដ្ឋអាមេរិក ដោយសារ​ពលរដ្ឋ​អាមេរិកាំង​មិន​ត្រូវ​ការ​អោយ​បរទេស​មក​បញ្ជា​ពួកគេ​អោយ​ធ្វើ​អ្វី​តាម​ខ្លួន​ចង់​បាន​នោះ​ឡើយ។ ដូច្នេះ​ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ចង់​មាន​សេរីភាព​ពី​ការ​គ្រប់គ្រង​របស់ ហ៊ុន សែន ពួកគេ​គួរ​តែ​ជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ពេញ​ចិត្ត ហើយ​កម្ចាត់​មេដឹកនាំ​ពុករលួយ ហ៊ុន សែន ដែល​កំពុង​បំផ្លាញ​ប្រទេស​កម្ពុជា ចេញ​ពី​អំណាច។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ហ៊ាន​ប្រថុយប្រថាន​ចេញ​ធ្វើ​បាតុកម្ម​ទាំង​អស់​គ្នា ហើយ​ពួកគេ​ប្រាប់​ទៅ​ក្រុម​យោធា​ថា ដល់​ពេល​ដែល ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ហើយ។ តើ​អ្នក​ឯង​ត្រូវ​នៅ​ខាង​ណា

​ការ​អះអាង​របស់​តំណាងរាស្ត្រ​រូប​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រឹទ្ធ​សភា​អាមេរិក​កំពុង​ដំណើរ​ការ​អនុម័ត​សេចក្ដី​សម្រេច​ចិត្ត​លេខ ២៧៩ ក្នុង​ការ​ថ្កោល​ទោស​អំពើ​ហិង្សា​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​កម្ពុជា។ សេចក្ដី​សម្រេច​នេះ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​យាយី​របស់​លោក ហ៊ុន សែន មក​លើ​ក្រុម​បក្ស​ប្រឆាំង ហើយ​បង្វែរ​ស្ថានការណ៍​របស់​ប្រទេស​វិល​មក​រក​ភាព​ប្រក្រតី​វិញ។

​សេចក្ដី​សម្រេច​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិក​ព្រឹទ្ធ​សភា លោក ចន ម៉ាកខេន (John MaCain) និង​លោក ឌីក ឌើប៊ិន (Dick Durbin) ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក ពិចារណា​ក្នុង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជាក្នុងនោះក៏មានលោកហ៊ុន សែនផង ដែរ ដែល​ពុករលួយ និង​រំលោភ​អំណាច​ទាំង​ឡាយនៅក្នុងប្រទេស។

ភ្លាមៗនេះ​ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកសុខឥសានអ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជាដើម្បីឆ្លើយតបនឹងការជំរុញរបស់លោកសមាជិកសភាអាមេរិករូបនេះបានទេនៅថ្ងៃនេះ ដែលជាថ្ងៃបើកសវនាការរំលាយគណបក្សប្រឆាំង៕


លោកបណ្ឌិត មាស នីវាយប្រហារលោកហ៊ុន សែនយ៉ាងចាស់ដៃ នៅលើទូរទស្សន៏ 
BTV នាព្រឹកមិញនេះ ពីម៉ោង ៦និង១០នាទី ដល់ម៉ោង ៧ព្រឹក។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger