សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 16, 2017

អតីត​បុគ្គលិក​ម្នាក់​នៃ​កាសែត ​ខេមបូឌា ដេលី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ នៅតុលាការកំពូល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


  កញ្ញាឡេង ឡែន ដែល​ជា​អតីត​អ្នក​សារព័ត៌មាន​នៃ​កាសែត​ ខេមបូឌា ដេលី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​នាំ​យក​ទៅ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ។

អតីត​បុគ្គលិក​ម្នាក់​នៃ​កាសែត ​ខេមបូឌា ដេលី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​តុលាការ​កំពូល​កំពុង​ដំណើរការ​សវនាការ​​ក្ដី​បណ្ដឹង​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
​យោងតាមប្រភពពីតុលាការកំពូលឲ្យដឹង ​ថា កញ្ញា ឡេង ឡែន ដែល​ជា​អតីត​អ្នក​សារព័ត៌មាន​នៃ​កាសែត​ ខេមបូឌា ដេលី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​នាំ​យក​ទៅ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ជុំ​វិញ​ករណី​ចូល​យក​ព័ត៌មាន​នៅ​តុលាការ​កំពូល​ដោយ​ពុំ​មាន​ប័ណ្ណ​ព័ត៌មាន បើទោះ​បី​ជា​សមត្ថកិច្ច​អះ​អាង​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ក៏​ដោយ។
ការ​ឃាត់​ខ្លួន​អតីត​បុគ្គលិក​ខេមបូឌា ដេលី​រូប​នេះ បាន​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី សេរី២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ជុំ​វិ​ញ​ការ​ដំណើរការ​បន្ទប់​ថត​សំឡេង និង​កាត់ត​វីឌីអូ​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ដោយ​សមត្ថកិច្ច​ថា គ្មាន​ច្បាប់​អនុញ្ញាត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger