សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 17, 2018

រថយន្តរបស់ក្រុមហ៊ុនទូរទស្សន៍ហង្សមាសជួបគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យមនុស្ស៤នាក់រងរបួស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


រថយន្តរបស់ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃ ទី ១៦ កុម្ភះ នៅក្នុង ខេត្តសៀមរាប បណ្តាលឲ្យមានអ្នករបួសចំនួន​៤នាក់ តែមិមានអ្នកស្លាប់នៅក្នុង ហេតុការណ៏ដ៏រន្ធត់ នោះទេ។​
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិគឺ គ្រោះថ្នាក់នេះដោយសាររថយន្តនោះ បែកកង់ខាងក្រោយ ហើយក្រឡាប់ទៅប៉ះម៉ូតូកង់មី និង បុកបាក់បង្គោលភ្លើងមួយដើម​ទៀតផង។​
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១០ព្រឹកម្សិលមិញ នៅ បណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិ កសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ចំណែកអ្នករងរបួស៤នាក់នោះគឺ៣នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនហង្សមាស និង ១ម្នាក់ជាម្ចាស់ ម៉ូតូកង់បី។
មិនទាន់មានរបាយការណ៏បញ្ជាក់ថា ភាគីខាងទូរទស្សន៏ ហង្សមាសសងសំណងដល់ភាគីម៉ូតូកង់ បីចំនួនទឹកប្រាក់ប៉ុន្មាននៅឡេីយនោះទេ ទេីបគ្មានការប្តឹងផ្តល់បែបនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger