សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 6, 2018

គ.ជ.ប​ឈប់ទទួលពាក្យភ្នាក់​ងារ​គណបក្សនយោបាយ​សម្រាប់សង្កេតការបោះឆ្នោត ព្រឹទ្ធសភា នៅល្ងាចនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប.)។

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា ស្ថាប័ននេះនឹងឈប់ទទួល ពាក្យ ភ្នាក់​ងារ​គណបក្សនយោបាយ​ដេីម្បីធ្វេីជាអ្នកសង្កេតការបោះឆ្នោតព្រឹទ្ធសភានៅល្ងាច​ថ្ងៃនេះ។
ចំណែកការទទួលពាក្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាវិញ នឹងឈប់ទទួល​នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ​ ២០១៨នេះដែរ
ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់​ឋខ្លួន​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. ប្រកាស​ថា ស្ថាប័ននេះ កំពុង​ដំណើរការនៃការដាក់ពាក្យ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៤ ឆ្នាំ២០១៨នេះ។
គ.ជ.ប. ប្រកាស​ថា ខ្លួន​នឹងឈប់ទទួលពាក្យអ្នកសង្កេតការណ៍ជាតិនៅត្រឹម​ម៉ោង​ ៥​កន្លះ​ល្ងាច​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងអ្នកសង្កេតការណ៍អន្តរជាតិ​នៅ​ម៉ោង​ ៥​កន្លះ​ល្ងាច​ថ្ងៃទី២២ ខែកុម្ភៈ ខណៈការ​ទទួល​ពាក្យ​សង្កេតការណ៍​របស់​ភ្នាក់ងារគណបក្សនយោបាយ​ នឹង​បញ្ចប់​នៅ​ត្រឹម​ល្ងាច​ថ្ងៃ​នេះ។
គ.ជ.ប. បង្ហាញក្តីសង្ឃឹមថា គ្រប់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ និងគ.ជ.ប. គ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ​ ដើម្បីជំរុញឲ្យដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅប្រកបដោយ ជោគជ័យផង​ដែរ។
ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា ដំបូង​ឡើយ​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្ដូរ​ទៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​វិញ។
ការ​បោះ​ឆ្នោត​អសកល​នេះ គ្រោង​នឹង​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ បន្ទាប់​ពី​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​​បណ្ដឹង​របស់​រដ្ឋាភិបាល ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ​ទៀត​សោត ក៏​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ទង្វើ​«ក្បត់​ជាតិ»របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។
លោកកឹម សុខានៅពេលនេះកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅឡេីយ ហេីយលោកសម រង្ស៊ីអតីតប្រធានបក្សនេះ បានបង្កេីតចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger