សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 13, 2018

នាយករដ្ឋមន្ត្រី ហ៊ុន សែនប្រតិកម្មនឹងលោកសម រង្ស៊ីដែល ចោទថាលោកបានទិញLike សម្រាប់ប្រជាប្រិយភាពក្នុង ហ្វេសប៊ុក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 នាយករដ្ឋមន្ត្រី ហ៊ុន សែនប្រតិកម្មនឹងលោកសម រង្ស៊ីដែលចោទថាលោកបាន
ទិញLike សម្រាប់ប្រជាប្រិយភាពនៅហ្វេសប៊ុក។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រតិកម្ម​ខ្លាំងៗ​​សំដៅ​លើ​ លោក សម រង្ស៊ី ប្រធាន​​​ចលនា​សង្គ្រោះ​ជាតិដែលកំពុងរស់នៅ​នីរទេសខ្លួនក្រៅ​ប្រទេស ​ហេីយបាន​ប្ដឹង​រូប​លោកនាយករដ្ឋមន្ត្រី​ទៅ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ (Facebook) រឿង​ ចំនួន​ Like​s ដែលមេចលនាថ្មីនេះ ចោទថា ភាគច្រេីនសុទ្ធ តែក្លែងក្លាយ
ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​វេស្ទើ​ន​ ប្រមាណ​ជាង ៤,០០០ នាក់ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្យ​ព្រឹក​មិញនេះ​ លោក ហ៊ុន សែន បាន​ហៅ​ លោក​ សម​ រង្ស៊ី ថា​ជា​មនុស្ស​ «ឆ្លួត​ឡប់»​ ដែល​ប្ដឹង​លោក​ព្រោះ​បាន​ Like​s ចាញ់​រូប​លោក​។
លោក​ក៏​ប្រតិ​កម្ម​ផង​ដែរ ចំពោះ​លោក​ សម រង្ស៊ី​ ដែល​បាន​ប្តឹង​​ទៅ​ ​ក្រុមហ៊ុន​ Facebook ដោយ​ចាត់​ទុក​ទង្វើ​របស់លោក​​ សម​ រង្ស៊ី​ ជា​ទង្វើ​របស់​មនុស្ស​ឆ្កួត​។
លោក​និយាយ​​ថា ​៖ «សុខៗ​ ទៅ​ប្ដឹង​ខ្ញុំ​ទៅ​ហ្វេស​ប៊ុក​ ឱ​ព្រះអើយ​។ ចុះ​អា​នៅ​ក្នុង​ហ្នឹង​តើ​ខ្ញុំ​ដឹង​ថា​អាហ្នឹង​មក​ពី​ណា​អា​នៅ​ក្នុង​នេះ​ ​[ហ្វេសប៊ុក]​ ពិត​មែន​ហើយ​ កំពុង ​live​ ផ្ទាល់​ផង​ ធម្មតា​គេ​ live​ នៅ​ក្នុង​ពេល​នេះ​។
លោក​ហ៊ុន​ សែន​ ថា​លោក​ «មិន​ដឹង​អាណា ​like​ មក​ពី​ណា​​» ទេ​ និង​ឲ្យ​ក្រុមហ៊ុន​ ហ្វេស​ប៊ុក​ទទួល​ខុស​ត្រូវ​ខ្លួនឯង​ទៅ ដោយ​និយាយ​ថា ​៖ «ឲ្យ​ហ្វេស​ប៊ុក​ទទួល​ខុស​ត្រូវ​ទៅ​ ឯង​យក ​like​ មក​ឲ្យ​អញ​។​ អញ​ដឹង​ អ្នក​ណា​ទៅ​បញ្ជា​អាហ្នឹង​ទៅ​រួច​។ យី​អានេះ​លេង​ត្រឹម​តែ​ហ្វេស​ប៊ុក​ចាញ់​គេ​ ក៏​វា​រឿង​ដែរ​ ឆ្លួត​ឡប់​តែ​ម្ដង​ ហើយ​ធ្វើ​នយោ​បាយ​ ដាក់​ចេញ​នយោ​បាយ​ពេល​ណា​ដាក់​ចេញ​កំចាត់​គេ​រហូត​។ មាន​ស៊ី​អត់​សែន​ មាន​សែន​ អត់​ស៊ី​»
ដោយ​ថ្លែង​ថា​ លោ​ក​បាន​ អនុគ្រោះ​ដល់​លោក​ សម​ រង្ស៊ី​ ច្រើន​លើក​ច្រើន​សារ​ហើយ​ តែ​មិន​ព្រម​កែ​ខ្លួន​។​
ជាមួយ​គ្នា​នេះ លោក​ថា​លោក​ នឹង​អនុវត្ត​ នយោ​បាយ​របស់​ទណ្ឌិត​ សម​ រង្ស៊ី​ «មាន​ស៊ី​អត់​សែន​ មាន​សែន​អត់​ស៊ី»
លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពង្រឹង​នូវ​ការ​អនុវត្ត​ទ្រឹស្ដី​របស់​អ្នក​ឯង​មាន​ឯង​អត់​អញ​មាន​អញ​អត់​ឯង​ ព្រោះ​អ្នក​ឯង​អត់​ព្រម​កែ​»
ប្រសាសន៍​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ កើតមាន​ក្រោយ​លោក​ សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅនីរទេសខ្លួន​ក្រៅ​ប្រទេស បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក​ ដើម្បី​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ Facebook​ ផ្តល់​ព័ត៌មាន​ និង​ទិន្នន័យ​ ដែល​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ «ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook​ ក្នុង​គោល​បំណង​បំភ័ន្ត​សាធារណមតិ​ ដោយ​បំប៉ោង​ប្រជាប្រិយ​ភាព​ក្លែង​ក្លាយ​របស់​គាត់​»
លោក​ រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេស​​ប៊ុក​លោក​ ថា លោក​ហ៊ុន សែន ក៏បានប្រើប្រាស់បណ្តាញ Facebook នេះ ដើម្បី​គំរា​ម​​កំហែង​ប្រជា​រាស្ត្រ​ខ្មែរ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ក៏​ដូច​ជា​ភូតកុហក អ្នកដទៃ និ​ពង្រឹង​អំណាច​ផ្តាច់ការ​របស់​គាត់​ នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ទង្វើ​ផ្ទុយ​ពី​ក្រម​សីលធម៌​ របស់​ក្រុមហ៊ុន​ Facebook​
តាមរបាយការណ៏របស់សហគ្រាសទំនាក់ទំនងសាធារណះនៃក្រុមហ៊ុន Burson –Marsteller ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការកាលពីថ្ងៃ ទី ៩ កុម្ភះ ឆ្នំា ២០១៨​ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាមេដឹកនាំសាធារណះពិភពលោក ជាប់ចំណាត់ថ្នាក់ទី៣ ដែល​មានប្រជាប្រិយភាពជាងគេបំផុតលេីបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ ពីប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែលជាប់ចំណាត់ថ្នាក់លេខ២ ហេីយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ១៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger