សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 27, 2018

អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈត្រូវបានដក ចេញពីតំណែង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ឡាយ វណ្ណះ ត្រូវបានដកចេញពីតំណែង អភិបាលខេត្តតាកែវ។
 
អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានដកចេញពីតំណែងកាលពីល្ងាចថ្ងៃចន្ទ ម្សិល មិញហេីយ តែងតាំងលោក អ៊ូច ភាជាអភិបាលរង ជំនួសវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះ ហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
ព្រះរាជក្រឹត្យនេះ បានបញ្ជាក់យ៉ាង៖ មាត្រា១៖ ផ្ទេរភារកិច្ចលោក ឡាយ វណ្ណៈ ឋានន្តរស័ក្តិ ឧត្តមមន្រ្តីថ្នាក់ទី៤ ពីអភិបាល នៃគណៈអភិបាលខេត្តតាកែវ ឱ្យមកបម្រើការងារ នៅទីស្តីការ ក្រសួងមហាផ្ទៃ។ មាត្រា២៖ តែងតាំង លោក អ៊ូច ភា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ 
សូមជំរាបថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ បានកាន់តំណែង ជាអភិបាលខេត្តតាកែវ បាន៤ឆ្នាំ ៩ថ្ងៃ។ ចំណែកលោក អ៊ូច ភា មុនតែងតាំងគឺជាអភិបាលរង ខេត្តតាកែវ។
នៅក្នុងព្រះរាជសារមិនមានការបញ្ជាក់ពីមូលហេតុនៃការដកតំណែងលោក ឡាយ វណ្ណះនោះទេ តែប៉ុន្មានខែកន្លងមកនេះ លោកឡាយ វណ្ណះបានដឹកនាំកងកម្លាំងចម្រុះខេត្តតាកែវចុះទៅបង្ក្រាប ទីតាំងជល់មាន់ដ៏ធំមួយកន្លែងរបស់លោក ថៃ ម៉ាប់ ជាកូនប្រសាររបស់លោក ហ៊ុន សាន បងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger