សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, April 21, 2018

នាយករដ្ឋមន្ត្រីព្រមានវះកាត់មន្ត្រីអសកម្មនៅក្នុងជួររដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានជាថ្មីម្តងទៀត​ថា លោកនឹងបន្តវះកាត់មន្ត្រីអសកម្ម ចេញ ពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យ​អ្នក​ទាំ​​ង​​នោះបង្កជាដំបៅមហារីក នៅក្នុងជួររដ្ឋាភិបាល ក៏ដូចជានៅក្នុង គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី ២០ មេសា ក្រៅពីរំឭក​គណៈក​ម្មាធិការដឹ​កនាំការងា​រកែ​ទ​ម្រ​​ង់​កា​រ​​គ្រ​​​​​​ប់​​​គ្រង​ហិរញ្ញវត្ថុសាធារណៈឲ្យបន្តជំរុញ គណនេយ្យភាពសម្រាប់ការអនុវត្តយុ​ទ្ធសាស្ត្រនៃការកែទ​ម្រ​​ង់​​​ប្រ​ព័​ន្ធថវិកាឆ្នាំ២០១​៨​​​​-២០២៥នោះ លោកក៏បានរំឭកថា គណៈកម្មាធិការដឹកនាំធ្វើកំណែទម្រង់ត្រូវបន្តអនុវត្តគោលការណ៍«ឆ្លុះកញ្ចក់ ងូ​តទឹ​​ក ដុសក្អែ​ល ​ព្យាបាល និងវះកាត់»
លោ​កថា៖«ចាប់ពីចុងឆ្នាំ២០១៧មក យើងបានដាក់ចេញនូវចំណុចសំខាន់មួយទៀតគឺការវះកាត់ តែម្តង គឺមិនត្រឹមព្យាបាលហើយទុ ឲ្យ​​បន្តជាជំងឺរាំរ៉ៃតទៅទៀតទេ។ នេះជាចំណុចសូមរំឭកដាស់តឿនសារជាថ្មីម្តងទៀត នៅក្នុងចំណោមមន្ត្រីរបស់យើង។គឺចាំបាច់ណា​​​ស់​​ការវះកាត់ ដើម្បីឆ្លើយតបទៅនឹង [បញ្ហាពលរដ្ឋ]គឺមិនអាចទុកឲ្យជម្ងឺរាំរ៉ៃនេះនៅបន្តរហូត ទៅជាជំងឺមហារី​​ករហូតដល់ទៅងាប់​​​ខ្លួននោះទេ។ នេះជាចំណុចដែលខ្ញុំសុំបញ្ជាក់»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger