សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 19, 2018

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយស ជូនឥស្សរជនជាន់ខ្ពស់ ចំនួន៥រូប

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ព្រះករុណា សម្ដេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញ ព្រះរាជក្រឹត្យ ផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិតសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ ថ្នាក់ឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្ដ្រី តាមសំណើរ របស់ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហ៊ុន សែន ។ នេះបើយោងតាម ព្រះរាជក្រឹត្យទាំង៥ របស់ព្រះមហាក្សត្រ ដែលអ្នកកាសែត ទទួលបាននៅ រសៀល​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិត សភាកម្ពុជាជូន៖
ទី១៖ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ជា «កិតិ្ដនីតិកោសលបណ្ឌិត»
ទី២៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជា «កិត្តិបរិរក្សបណ្ឌិត»
ទី៣៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ជា «កិត្តិសង្កហបណ្ឌិត»
ទី៤៖ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ ជា «កិត្តិសេដ្ឋាបណ្ឌិត»
ទី៥៖ ទេសរដ្ឋមន្ដ្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជា «អគ្គបណ្ឌិតសភាចារ្យ»៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger