សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, April 21, 2018

ស្ថានទូតខ្មែរប្រកាសឲ្យពលករស្នាក់នៅ និង ធ្វើការនៅប្រទេស ថៃទាំងអស់ ទៅបន្តប័ណ្ណអនុញ្ញាត ការងាររបស់ខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

កម្មករ-កម្មការនីខ្មែរ បំរេីការនៅថៃ ប្រមូលផ្តុំគ្នាទទួល ប័ណ្ណអនុញ្ញាត ទៅធ្វេីការ
នៅប្រទេសថៃ កន្លងមក។
 
ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃប្រកាសឲ្យពលករដែលស្នាក់នៅ និង ធ្វើការនៅប្រទេសថៃទាំង អស់ដែលមិន​ទាន់ទទួលបានប័ណ្ណមិនមែនសញ្ជាតិថៃ គឺអ្នកមានតែប័ណ្ណអនុញ្ញាត​ការងារត្រូវ​ទៅបន្ត នីតិវិធីតាម​ការិយាល័យច្រកចេញ​-ចូលតែមួយទូទាំង​ប្រទេសថៃ។
តាមសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២០​ខែមេសា របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹង​ថាអាជ្ញាធរ​ថៃនឹងបើកដំណើរការការិយាល័យច្រកចេញ-ចូលតែមួយចំនួន ៨០ កន្លែងទូទាំង​ប្រទេស​​​ក្នុងនោះមាន ៤កន្លែងនៅបាងកក និងនៅតាមបណ្ដាខេត្តចំនួន ៧៦កន្លែង។
តាមសេចក្ដីជូនដំណឹងដដែលនោះបានបន្តថា ការបើកដំណើរការការិយាល័យច្រកចេញ-ចូល តែមួយនោះ​ដើម្បីផ្ដល់ប័ណ្ណមិនមែនសញ្ញាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ)ថ្មី ដែលមានសុពលភាពត្រឹម ថ្ងៃទី ៣០ ខែ មិថុនា​ឆ្នាំ ២០១៨ ដល់ពលករដែលបានចុះបញ្ជីរួចហើយ និងផ្ដល់ទិដ្ឋាការស្នាក់នៅ និង​ប័ណ្ណអនុញ្ញាត​ការងារ ដល់​ពលករដែលមានលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករ​ កម្ពុជាទៅធ្វើការនៅបរទេស។
តាមសេចក្ដីជូនដំណឹងដដែលនោះបន្ថែមថាការិយាល័យច្រកចេញ-ចូលតែមួយទាំងអស់នោះនឹង ចាប់បើកដំណើរការចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨។
តាមសេចក្ដីជូនដំណឹងដដែលនោះស្ថានទូតខ្មែរប្រចាំប្រទេសថៃក៏បានផ្ដល់លេខទំនាក់ទំនងករណី​ពលករកម្ពុជាធ្វើការនៅថៃ មានចម្ងល់ជុំវិញបញ្ហានេះ ដោយទាក់ទងតាមរយៈលេខនៅក្នុង ប្រទេស​​ថៃ មាន ០២ ៩៥៧ ៥៨៥២ លេខ ០៨៦ ៧៩៩ ៩៩៥៧ ឬលេខ ០៩៤ ០៩២ ៥៩០៥ លេខ ០៦៤ ៧៥៤ ៧៤០១ ឬ ០៨២ ៤២២ ០០១១ និង លេខ ០៨២ ៤២២​ ០០៤៤៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger