សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, April 19, 2018

ក្រសួង​ការពារជាតិ បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ថៃ​ ពាក់ព័ន្ធនឹងការជួញ ដូរអាវុធ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

ក្រសួង​ការពារជាតិកម្ពុជា បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ថៃ​ដែល​បាន​ផ្សាយ​ថា អាវុធ​ជាច្រើន​ដែល​អាជ្ញាធរ​ថៃ​ចាប់​បាន កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​ត្រាត ដឹក​ចេញពី​កម្ពុជា​នោះ។
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុកថា សារព័ត៌មាន​មួយ​ចំនួន​និង​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា អាវុធ​ទាំង នោះ ដឹក​ចេញពី​ម្តុំ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ គឺ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ព្រោះ​ថា​កម្ពុជា មិន​មាន​ការ​ប្រើ​អាវុធ​ប្រភេទ​នោះ​ទេ។
កាលពី​យប់​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ស្រុក ខ្លងយ៉ៃ ខេត្ត​ត្រាត ជិត​ព្រំដែន​ខេត្ត​កោះកុង បាន​ឃាត់​ម្ចាស់​រថយន្ត​តូយ៉ូតា​មួយ​​គ្រឿង ដែល​ដឹក​អាវុធ​ប្រភេទ កាំភ្លើង TEPY ប្រភេទ​កាំភ្លើង M16 ជាច្រើន​ដើម និង​កាណុង​ព្រមទាំង​ឧបករណ៍​កៃកាំភ្លើង ជាដើម ចេញ​
ពី​កំពង់ផែ ចាឡាឡៃ (Chalalai) យក​ទៅ​ប្រគល់​ជូន​អតិថិជន។ ក៏​ប៉ុន្តែ​ជនសង្ស័យ ឈ្មោះ ចាយុទ្ធ ប្រាសស៊ឺត្រិត (Chayut Prasertrit) អាយុ ៥៣​ឆ្នាំ មិន​បាន​ប្រាប់​ពី​ប្រភព​អ្នកលក់ និង​អ្នក​ទិញ​អាវុធ​នោះ​នៅឡើយ​ទេ។
រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ថៃ ក៏​នៅតែ​មិនទាន់​វែកមុខ​ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​អាវុធ​ខុសច្បាប់​នេះ​នៅឡើយ​ដែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger