សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, April 11, 2018

ស្ថាបនិក Facebook ស្នេីឲ្យអ្នកប្រេីប្រាស់ទាំងអស់ឈប់លួច (Hack) ទិន្នន័យ របស់អ្នកដទៃទៅប្រេីប្រាស់ដេីម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ។
 
(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានព្រមានថាអ្នកប្រេីប្រាស់បណ្តាញសង្គម (Facebook) ទាំងអសឈប់ចូលលួច (Hack) យក ទិន្នន័យរបស់អ្នកដទៃ ហេីយលោកអះអាងថាសូម្បីតែ ទិន្នន័យផ្ទាល់ខ្លួន​របស់លោកក៏ត្រូវបាន គេលួច (Hack) យកទៅលក់ឱ្យភាគីទីបីដែលជាសត្រូវ របស់លោកនិងក្រុមហ៊ុន Facebook ដែល
ជា ផ្នែកមួយនៃការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News  នៅថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ឲ្យដឹង ថាលោក Zuckerberg ថ្លែងបែបនេះនៅអំឡុងពេលផ្ដល់សក្ខីកម្មលើកទីពីរ​នៅចំពោះមុខសភា អាមេរិក។ បន្ថែមពីលើនេះ នាយកប្រតិបត្តិរូបនេះ ក៏បានគូសបញ្ជាក់ដែរថា បទបញ្ញត្តិសម្រាប់ ក្រុមហ៊ុនរបស់លោកគឺជារឿងមួយមិនអាចខ្វះបាន ហើយលោកក៏បានសូមទោសក៏ដូចជា សន្យា ផងដែរនឹងធ្វើគ្រប់យ៉ាង ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
សូមជម្រាប់ថា ការថ្លែងលើកទីមួយនៅចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌ និងពាណិជ្ជកម្ម​នៃ ព្រឹទ្ធសភា​អាមេរិក លោក Mark Zuckerberg បាននិយាយ​ដូច្នេះថា «ឥឡូវ​នេះវា​ច្បាស់ណាស់​ហើយថា យើងមិនបាន​ខិតខំប្រឹងប្រែង​គ្រប់គ្រាន់ ដើម្បីទប់ស្កាត់​មិនឲ្យបណ្តាញសង្គម​របស់ យើង ត្រូវគេយក​ទៅ​ប្រើ​ប្រាស់ សម្រាប់រឿង​មិនល្អ រួមមានដូចជាការចែកចាយ​ព័ត៌មានក្លែង ក្លាយ ការចូលលូក​លាន់កិច្ចការបោះឆ្នោត​ដោយបរទេស និងការញុះ​ញង់ឲ្យមានភាពស្អប់ខ្ពើម និងរើសអើង ព្រមទាំងបញ្ហា​ទិន្នន័យឯកជន​របស់អ្នក​ប្រើប្រាស់»
នាយក​ប្រតិបត្តិរូបនេះ បានបន្តទៀតថា «ពួកយើងមិន​បានគិតគូរ​ឲ្យបានវែងឆ្ងាយ​ អំពីការទទួល ខុស​ត្រូវរបស់​ពួកយើង ដែលវាគឺជា​​បញ្ហា​ដ៏ធំមួយ ហើយខ្ញុំពិត​ជាសុំទោស។ ខ្ញុំជា​អ្នកបង្កើត Facebook ហើយខ្ញុំជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុននេះ ដូច្នេះហើយ​វាគឺជាកំហុស​របស់ខ្ញុំ​សម្រាប់ អ្វីដែល​បានកើតឡើង​នាពេលនេះ»
គួរបញ្ជាក់ថា ការបង្ហាញនៅចំពោះមុខសភាអាមេរិក របស់លោក Mark Zuckerberg ធ្វើឡើងបន្ទាប់ ពីមានការចោទប្រកាន់ថា ក្រុមហ៊ុន Facebook បានបណ្ដាលឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់​ទិន្នន័យឯកជន​អ្នកលេង Facebook ជាង ៨៧លាននាក់ ក្នុងចេតនា​នយោបាយ ដើម្បី ជួយ​ដល់យុទ្ធឃោសនា​បោះឆ្នោត​ ប្រធានាធិបតី​អាមរិក​របស់ លោក ដូណាល់ ត្រាំ កាលពី​ឆ្នាំ ២០១៦៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger