សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 21, 2018

អគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវឱ្យសាធារណជនកុំចែកចាយ បន្ដនូវរូបភាព និងខ្លឹមសារ​បង្ហោះនៅលើ Facebook ឈ្មោះ Jay Varman វាយប្រហារលោកនេត សាវឿន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាមគេហទំព័រ ផ្លូវការ អំពាវនាវឱ្យសាធារណជន កុំចែកចាយបន្ដនូវរូបភាព និងខ្លឹមសារ​ក្លែងក្លាយមួយ បង្ហោះ នៅលើ Facebook ឈ្មោះ Jay Varman ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយយ៉ាងដូច្នេះថា «សូមជូនដំណឹង ដល់សាធារណជន និងមតិជាតិ-អន្តរជាតិ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា Account Facebook ឈ្មោះ Jay Varman បានបង្ហោះរូបភាព និងខ្លឹមសារ ក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ នាយនគរបាលជាតិ ជាន់ខ្ពស់»
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀតថា ​ដូច្នេះ​សូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ ​ឬក៏ឆ្លើយតប​ចំពោះ Account Facebook ឈ្មោះ Jay Varman នេះឲ្យសោះ ព្រោះថា​​រាល់ការចែកចាយ​ ឬក៏ឆ្លើយតប​វាអាចប្រឈម នឹងផ្លូវច្បាប់​៕​

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger