សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, June 17, 2018

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជាបដិសេធ​ចំពោះ​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ថា រូប​លោក​នឹង​ឃ្លាំមើល​ការ​បោះឆ្នោត នៅខែកក្កដាខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក ប៊ីល ឡងហឺស William (Bill) Longhurst បដិសេធ​ចំពោះ​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ថា រូប​លោក​នឹង​ឃ្លាំមើល​ការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ នៅ​ថ្ងៃទី២៩ កក្កដា​ខាងមុខ​នេះ ដោយលោកថាព័ត៌មាននេះមិនពិត សោះ ឡេីយ។
កាលពី​ថ្ងៃ​ទី១៥ មិថុនា ​ហ្វ្រេសញូវបាន​ចុះផ្សាយ ព័ត៌មាន​ស្ដីពី​ជំនួប​ឯកអគ្គរាជទូត​របស់​អង់គ្លេស លោក ប៊ីល ឡងហឺស បាន​ជួប​ជាមួយ​លោក ហេង សំរិន នៅ​វិមាន​រដ្ឋសភា។
ប្រព័ន្ធផ្សព្វផ្សាយស្ទេីរភ្លេីងរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន គឺ​ហ្វ្រេសញូវបាន​ចុះផ្សាយ​ថា ក្នុង​ជំនួប​នោះ ឯកអគ្គរាជទូត​អង់គ្លេស នឹង​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ។
ជា​ការ​ឆ្លើយតប លោក ប៊ីល ឡងហឺស បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​នៅ​ថ្ងៃទី​១៦ មិថុនា​នេះ ភ្ជាប់​អត្ថបទ​ព័ត៌មាន Fresh News ដោយ​លោក​បញ្ជាក់​ថា ការ​ចុះផ្សាយ​របស់ Fresh News គឺជា​ព័ត៌មាន​បំផ្លើស​ការ​ពិត។
លោក​អះអាង​ថា លោក​នឹង​គ្មាន​វត្តមាននៅ​ប្រទេស​កម្ពុជា​ទេ ក្នុង​ពេល​បោះឆ្នោត ហេតុនេះ​លោក​នឹង​មិន​បាន​ឃ្លាំមើល​ការ​បោះឆ្នោត​នោះ​ឡេីយ៕

 ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក ប៊ីល ឡងហឺស William (Bill) Longhurst 
ជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅវិមានសន្តិភាព
កន្លងមក។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger