សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 20, 2018

នាយករដ្ឋមន្ត្រី​អះអាងថាប្រាក់ឈ្នួលកម្មករនឹងត្រូវតម្លេីង លេីសពី១៧០ដុល្លារ នៅឆ្នាំ២០១៩

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(តាកែវ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានអះអាងថា នៅឆ្នាំ២០១៩ ខាងមុខ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី នឹងឡើងខ្ពស់ជាង១៧០ដុល្លារអាមេរិក ក្នុងមួយខែ។
ការលើកឡើងរបស់ លោក ហ៊ុន សែនបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល លោកអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១,៧ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកមានប្រសាសន៍បញ្ជាក់ថា៖ «ឆ្នាំ២០១៩ ពូហ៊ានប្រកាសជាមុនថា ប្រាក់ឈ្នួលអប្ប​បរមា​ នឹងកើនខ្ពស់ ជាង១៧០ដុល្លារនេះ គឺត្រូវចរចាគ្នា ដើម្បីបង្កើនប្រាក់ នៅពេលនោះ ឯ រាជរដ្ឋាភិបាល ក៏កំពុងរកគ្រប់វិធីទាំងអស់ ដើម្បីធ្វើឱ្យការចំណាយរបស់ម្ចាស់ រោងចក្រ កាន់តែចំណាយតិច ដើម្បីឱ្យម្ចាស់រោងចក្រនោះ ប្រើប្រាស់នូវប្រាក់ចំណេញ ដើម្បីបង្កើន បៀរវត្សចំពោះកម្មករ»
លោក បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានគិតគូរពីថ្លៃអគ្គិសនី សម្រាប់វិស័យឧស្សាហកម្ម ដើម្បីធ្វើយ៉ាងណាឱ្យអគ្គិសនីរបស់យើងមានតម្លៃថោក ដែលអាច ធ្វើឱ្យអគ្គិសនី ក៏អាចរស់រានបាន និងផ្នែកឧស្សាហកម្ម ក៏អាចរស់រានបានផងដែរ។ បន្ថែមលើ
នេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីបញ្ហាផ្សេងៗដទៃទៀត រាប់ទាំងការសម្រួល ទៅលើបញ្ហាការ
ដឹក ជញ្ជូន សម្រួលទៅលើបញ្ហាការ ធ្វើពាណិជ្ជកម្មជាដើម ដើម្បីកាត់បន្ថយនូវការចំណាយថ្លៃ ដើម ទៅលើការផលិត ហើយផលចំណេញនោះ ត្រូវបានផ្តល់សម្រាប់ឱ្យកម្មករ-កម្មការិនី ផងដែរ។
ជាមួយនឹងការប្រកាសដំឡើងប្រាក់បៀរវត្សដល់កម្មករ-កម្មការិនី ប្រមុខរាជរដ្ឋាភិបាល ក៏បាន លើកឡើងថា នៅពេលដែលក្មួយៗ ទទួលបានប្រាក់បៀវត្សកាន់តែខ្ពស់ រីឯការចំណាយក៏កាន់ តែតិច តាមរយៈកម្មវិធីគាំពារសង្គម ឬហៅថាសំណាញ់សុវត្ថិភាពសង្គម ដែលរាជរដ្ឋាភិបាល បានផ្តល់ឱ្យកម្មករ កម្មការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយទទួលការពិនិត្យ ព្យាបាល
ដោយ ឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ ចំណែកកម្មករ កម្មការិនី នៅក្នុងរាជធានី
ភ្នំពេញ ទាំង អស់ បានទទួលនូវសេវារថយន្តក្រុង ដោយឥតគិតថ្លៃផងដែរ។ រីឯកម្មករ កម្មការិនី នៅតាម បណ្តាលខេត្តក៏អាចជិះរថយន្តក្រុងនៅភ្នំពេញបានដដែល នៅពេលមកទស្សនកំសាន្ត នៅទី ក្រុងភ្នំពេញដូចគ្នាផងដែរ ក៏ប៉ុន្តែត្រូវនាំមកជាមួយនូវប័ណ្ណសម្គាល់ជាកម្មករ កម្មការិនី។
លោក ហ៊ុន សែន បានបញ្ជាក់ថា វាងាយនឹងការបាត់បង់រោងចក្រនៅកម្ពុជា ប្រសិនបើមាន សកម្មភាពណាមួយ ដែលធ្វើឱ្យអ្នកវិនិយោគ មិនអាចវិនិយោគបានតទៅទៀត នោះគេនឹងអាច
ដក រោងចក្រចេញពីកម្ពុជា ទៅកាន់ប្រទេសដទៃ ដែលមានផលិតកម្ម ប្រហាក់ប្រហែលជាមួយ កម្ពុជា។ ដូច្នេះបានជាយើងត្រូវរួមគ្នា ដើម្បីរក្សាទុកនូវរោងចក្រ និងប្រាក់ចំណូលនានា សម្រាប់ ប្រទេសរបស់យើងបន្តទៀត ដែលក្នុងមួយឆ្នាំៗ យើងទទួលបាននូវថវិកាមកពីការវិយោគ យ៉ាង ច្រើនទៅតាមទំហំ នៃការងារ ដែលបានវិនិយោគផងដែរ។
គួរគត់សម្គាល់ផងដែរ ក្រោយពីគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនយោបាយដ៏ធំរបស់ លោកហ៊ុន សែន ត្រូវបានរំលាយចោលកាលពីពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ ២០១៧មក លោក នាយករដ្ឋមន្ត្រីបានកំណត់យកពីរថ្ងៃ សម្រាប់លោកចុះជួបកម្មករ-កម្មការនី នៅរៀងរាល់ថ្ងៃ ពុធ និង ថ្ងៃ សៅរ៍ជារៀងរាល់សប្តាហ៏ ហេីយរយះពេលនៃជំនួបនោះ លោកតែងតែប្រកាស ផ្តល់ផល ប្រយោជនូ៏ផ្សេងៗដល់កម្មករណនិងកម្មការនីជាបន្តបន្តាប់ ជាមួយនឹងការឃោសនាឲ្យ កម្មករ-កម្មការនីទាំងអស់ទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក នៅថ្ងៃ ទី ២៩ កក្កដា ខាងមុខទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger