សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, July 12, 2018

កម្មករគ្មានសង្ឃឹមថាថៅកែរោងចក្រនឹងបេីកប្រាក់ខែមុនថ្ងៃបោះឆ្នោត ទី២៩ កក្កដា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


កម្មករ-កម្មការនីរោងចក្រនៅ ទូទាំងរាជធានីភ្នំពេញ អះអាងថាពួកគេគ្មានសង្ឃឹមថាថៅកែរោង
ចក្ររបស់ខ្លួននឹងមានសន្តានចិត្តល្អ បេីកប្រាក់ឈ្មួលឲ្យពួកគេមុនថ្ងៃ ទី ២៩ កក្កដា ឆ្នាំ ២០១៨ ដេីម្បីទៅបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ អណត្តិទី៦នេះ។
អ្នកនាង ចាន់ សាវីកម្មការនីរោងចក្រ៣ជាន់នៅតាមបណ្តោយផ្លូវគប់ស្រូវ ក្នុងខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ បានសម្តែងការអស់សង្ឃឹម នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះ ដោយអ្នកគ្រប់រោង ចក្របានប្រាប់ថា ថៅកែធំមិនអាចបេីកប្រាក់ខែជូនកម្មករទាំងអស់នៅមុនដាច់ខែបានទេ។ តែកម្មករ-កម្មការនីអាចសុំខ្ចីថវិកាមុនខ្លះ ដេីម្បីធ្វេីដំណេីរទៅបោះឆ្នោតនៅពេលខាងមុខនេះ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងអ្នកគ្រប់គ្រងរោងចក្រខាងលេីបានទេ នៅថ្ងៃនេះតែ កម្មករ-កម្មការនីដទៃៗទៀត ក៏អះអាងដូចៗគ្នាថា ថៅកែរោងរបស់ពួកគេនឹងមិនបេីកប្រាក់ទាំង អស់ឲ្យពួកគេ តាមការប្រកាសរបស់ក្រសួងក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានទេ។
ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី៩ ខែ​កក្កដា​ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ថៅកែ​និយោជក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ឲ្យ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៧ ខែ​កក្កដា ពីរ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត។
សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ឲ្យ​ដឹង​ថា ការ​បើក​ប្រាក់​ឈ្នួល​នេះ គឺ​ដើម្បី​សម្រួល​ដល់​កម្មករ​និយោជិក​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​មកដល់​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខនេះ។
លោក អ៊ិត សំហេង បញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​នោះ​ថា ប្រសិនបើ​ថៅកែ​និយោជក​មិន​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​បាន​មុន​ថ្ងៃ​ទី​២៧ កក្កដា​ទេ ពួកគេ​អាច​បើកប្រាក់ បុរេប្រទាន ឲ្យ​បាន​៥០​ភាគរយ​នៃ​ប្រាក់ខែ​សរុប​ជាមុន​ដល់​កម្មករ។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ សាទរ​ចំពោះ​ការសម្រេច​របស់​ក្រសួង​ការងារ​ដែល​ជំរុញ​ឲ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ។ ប៉ុន្តែ​លោក​កត់សម្គាល់​ថា ចេតនា​របស់​ក្រសួង​ការងារ​ក្នុង​ការ​សម្រួល​ដល់​ការ​ចេញទៅ​បោះឆ្នោត​របស់​កម្មករ ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ ហាក់​ខុសប្លែក​ពី​ការបោះ ឆ្នោត​អាណត្តិ​មុនៗ ដែល​កាលណោះ ទោះបីជា​សហជីព​ការងារ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​កម្ម​ករ​ទៅ​បោះឆ្នោត​នៅ​តាម​ខេត្ត​យ៉ាងណាក៏ ដោយ ក៏​រដ្ឋាភិបាល​ហាក់​មិន​យកចិត្តទុកដាក់​នោះ​ឡើយ។
កាសែតជាតិខ្មែរមិនអាច​ទាក់ទង​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ដើម្បី​សាកសួរ​ពី​ជំហរ​របស់​ក្រុម​ថៅកែ​រោងចក្រ​កាត់ដេរ​បានទេ​នៅ​ថ្ងៃ​ទី​១២​ ខែ​កក្កដា នេះ ដេីម្បីសួរថាតេីគ្រប់រោងចក្រទាំងអស់នឹងបេីកប្រាក់ខែជូនកម្មករ មុន ឬក៏គ្រាន់តែឲ្យកម្មករខ្ចី ប្រាក់មុនខ្លះ ដេីម្បីធ្វេីដំណេីរទៅបោះឆ្នោតខាងមុខនេះ។
កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​២០១៧ ដែល​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ប្រកួត រដ្ឋាភិបាល​បាន​រង​ការ​រិះគន់​ថា មិន​បាន​សម្រួល​ដល់​ការ​ចេញទៅ​បោះឆ្នោត​របស់​កម្មករ​និយោជិក​នោះ​ទេ ដោយ​បាន​បដិសេធ​សំណើ​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​បទបញ្ជា​ដល់​ថៅកែ​និយោជក​ឲ្យ​ផ្ដល់​ថ្ងៃ​ឈប់សម្រាក​សមរម្យ​ដល់​កម្មករ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល។
ផ្ទុយទៅវិញ បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នេះ​រួចមក រដ្ឋាភិបាល​កម្ពុជា បែរជា​ងាក​ទៅ​យក​ចិត្ត​កម្មករ​ដោយ​ឯកឯង ដូចជា​បើក​យុទ្ធនា​ការ​ចុះ​ជួប​កម្មករ​រោងចក្រ មុន​រដូវ​កាល​ឃោសនាបោះឆ្នោត​ដោយ​ចាយ​ថវិកាជាតិ អស់​ជាង ៣​លាន ៤​សែន​ដុល្លារ និង​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជាដើម៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger