សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 9, 2019

សម រង្សុីលេងកាន់តែធ្ងន់ឡើងៗ ខណះការភ្នាល់ជាមួយ បុរសខ្លាំង ហ៊ុន សែនខិតជិតមកដល់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសម រង្ស៊ីប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីអំពាវនាវ ដល់ពលរដ្ឋខ្មែរ ដែលចង់ឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងឆ្នាំ ២០១៩ នេះដោយលោកសរសេរនៅលេីហ្វេរសប៊ុក របស់លោកថា <<មុននឹងខ្ញុំ សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ក្នុងឆ្នាំ ២០១៩ នេះ ដើម្បីជម្រុញឲ្យមាន ការផ្លាស់ប្តូរជាវិជ្ជមាន ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ គ្រប់ខេត្តក្រុង និងគ្រប់មជ្ឈដ្ឋាន ត្រៀម លក្ខណៈចូលតស៊ូ>> ដើម្បី ៖
១- ទាមទារយកដីធ្លី គឺស្រែ ចំការ និងផ្ទះសម្បែងយើង ដែលអាជ្ញាធរពុករលួយ និងឈ្មួញខិលខូច បានប្លន់ពីយើង ទាមទារទ្រព្យសម្បត្តិទាំងនោះ យកមកប្រគល់សងម្ចាស់ដើមវិញ គឺប្រជារាស្ត្រ ក្រីក្រ និងទន់ខ្សោយ។

២- ទាមទារឲ្យលុបចោលសម្បទានដីធ្លី សម្បទានព្រៃឈើ និងសម្បទានរ៉ែ រយៈពេលរាប់សិបឆ្នាំ រហូតដល់ទៅ ៩៩ ឆ្នាំ ដែលរបប ហ៊ុន សែន បានប្រគល់ឲ្យក្រុមហ៊ុនបរទេស (គិតទាំងក្រុមហ៊ុន ខ្មែរដែលឈរឈ្មោះឲ្យបរទេស) ដើម្បីប្រមូលទ្រព្យសម្បត្តិជាតិទាំងនោះ យកមកបែងចែកជូន ប្រជារាស្ត្រតូចតាច ក្នុងលក្ខណៈជាគ្រួសារ ឬក៏យកមកគ្រប់គ្រងសម្រាប់បម្រើផលប្រយោជន៍ សាធារណៈ។

៣- លុបបំបាត់បំណុលទាំងឡាយ របស់ប្រជារាស្ត្រ ដែលបានធ្លាក់ខ្លួនក្រ ក្រោមរបប ហ៊ុន សែន ជារបបពុករលួយ ដែលបានប្លន់ទ្រព្យសម្បត្តិរាស្ត្រ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ។ ដោយសារតែធ្លាក់ខ្លួនក្រ យ៉ាងអយុត្តិធម៌បែបនេះហើយ ទើបប្រជារាស្ត្រទាំងនោះ ត្រូវបង្ខំចិត្ត ទៅខ្ចីប្រាក់ ពីស្ថាប័នហិរញ្ញវត្ថុនានា រហូតដល់ក្លាយទៅជាទាសករហិរញ្ញវត្ថុ មានន័យថា ជំពាក់ គេវ័ណ្ឌក រើបម្រះមិនរួច ពីព្រោះមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ហើយត្រូវខ្ចីលុយគេថែមទៀត កាន់តែច្រើនឡើងៗ រកច្រកចេញមិនរួច។ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងរឹបអូសទ្រព្យសម្បត្តិ ពីក្រុមគ្រួសារ ហ៊ុន សែន និងបរិវារ ដែលបានលួចប្លន់ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិជាតិ ហើយយកទ្រព្យសម្បត្តិដែលប្រមូលបានទាំងនោះ មកសងបំណុលជំនួស ប្រជារាស្ត្រ និងរៀបចំប្រព័ន្ធសង្គមកិច្ចថ្មីមួយ មានទ្រង់ទ្រាយធំ និងលក្ខណៈទំនើប ដើម្បីលើក ស្ទួយជីវភាពប្រជារាស្ត្រទូទៅ និងរួមចំណែករៀបចំសង្គមជាតិថ្មីមួយ ដែលមានលក្ខណៈស្អាតស្អំ ជឿនលឿន និងយុត្តិធម៌។
ទាក់ទងនឹងការអំពាវនាវខាងលេីនេះ បុរសខ្លាំងហ៊ុន សែននិងមន្ត្រីរបស់លោកមិនទាន់មាន ប្រតិកម្មអ្វីនៅឡេីយទេ នាព្រឹកថ្ងៃសៅរ៍នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger